ធនាគារជាតិ៖ ដង្ហើមវិស័យសំណង់និងអចលនទ្រព្យ អាស្រ័យថាតើរដ្ឋគ្រប់គ្រងកូរីដបានកម្រិតណា

វិស័យសំណង់ និងអចលនទ្រព្យ ធ្លាប់ត្រូវបានព្យាករណ៍ថានឹងងើបឡើងវិញជាបណ្តើរៗ ក្នុងឆ្នាំ ២០២១ នេះ ទន្ទឹមនឹងលំហូរការវិនិយោគពីបរទេស។ ប៉ុន្តែ ក្រោយព្រឹត្តិការណ៍សហគមន៍ខែកុម្ភៈ ការព្យាករណ៍បានប្រែប្រួល ហើយកំណើនគឺអាស្រ័យទាំងស្រុងថាតើរដ្ឋាភិបាលទប់ទល់នឹងជំងឺកូវីដបានល្អកម្រិតណា ហើយតើសកម្មភាពសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់នឹងរីកចម្រើនកម្រិតណា។

នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា គម្រោងសំណង់ដែលត្រូវបានអនុម័តនៅឆ្នាំ ២០២០ បានកើនឡើងត្រឹមតែ ១% ប៉ុណ្ណោះ តម្លៃទុនវិនិយោគវិញ គឺធ្លាក់ចុះដល់ទៅ ៣២,១%។

លើសពីនេះ ផ្ទៃគម្រោងសាងសង់សរុបដែលបានអនុម័តក្នុងឆ្នាំ ២០២០ ក៏បានធ្លាក់ចុះ ២៦,៩% ផងដែរ (សល់ត្រឹម១៧ លានម៉ែត្រការ៉េ)។ កត្តានេះ បានធ្វើឱ្យវិស័យសំណង់ បង្អាក់កំណើនសេដ្ឋកិច្ច -០,២% នៅឆ្នាំ ២០២០។

របាយការណ៍ដដែល បានបន្ថែមទៀតថា ការធ្លាក់ចុះនៅក្នុងវិស័យទាំង ២ នេះ គឺដោយសារតែចំនួនការផ្អាកគម្រោង ការវិនិយោគថយចុះ និងការធ្លាក់ចុះនូវការនាំចូលសម្ភារៈសំណង់ ដែលភាគច្រើនបណ្ដាលមកពីវិបត្តិកូវីដ។

ដូច្នេះ សង្ឈឹមធំបំផុតរបស់វិស័យទាំង ២ នេះ គឺស្ថិតក្នុងដៃរបស់រដ្ឋាភិបាលថាអាចគ្រប់គ្រងស្ថានភាពកូវីដបានកម្រិតណា។

យ៉ាងណាក្ដី របាយការណ៍នេះបានបន្ថែមទៀតថា ជាមួយកំណើនសេដ្ឋកិច្ចសកល និងក្នុងតំបន់ បូកនឹងការប្រសើរឡើងនៃទំនុកចិត្តទីផ្សារ នៅឆមាសទី ២ នៃឆ្នាំ២០២១ កម្ពុជាអាចនឹងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសបន្ថែម ដែលនឹងធ្វើឱ្យវិស័យទាំងពីរនេះ រីកចម្រើនជាបណ្តើរៗ ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]