ធនាគារពិភពលោកគ្រោងវិនិយោគអភិវឌ្ឍន៍គម្រោងសេដ្ឋកិច្ចខៀវ (Blue Economy) នៅកោះកុង

ធនាគារពិភពលោក គ្រោងនឹងវិនិយោគអភិវឌ្ឍន៍គម្រោងសេដ្ឋកិច្ចខៀវ ឬ Blue Economy នៅប្រទេសកម្ពុជា ដោយខេត្តកោះកុងអាចនឹងត្រូវជ្រើសរើសជាគោលដៅមួយក្នុងចំណោមគោលដៅដទៃនៃការអនុវត្តគម្រោងនេះ។

នេះបើតាមលទ្ធផលកិច្ចប្រជុំស្តីពីពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការគ្រប់គ្រងធនធានតំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង កាលពីថ្ងៃទី ២៨ ធ្នូ កន្លងមកនេះ។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានឱ្យដឹងថាបច្ចុប្បន្នអាជ្ញាធរកំពុងពិនិត្យលទ្ធភាពក្នុងការជ្រើសរើសខេត្តកោះកុង ជាខេត្តគោលដៅវិនិយោគសម្រាប់គម្រោងសេដ្ឋកិច្ចខៀវ។

យោងតាមរបាយការណ៍របស់ធនាគាពិភពលោកចុះថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២០ ធនាគាពិភពលោក បានស្នើសុំទឹកប្រាក់ប្រមាណ ៤,៤២ លានដុល្លារអាមេរិក សម្រាប់ជាជំនួយដល់គម្រោង«តំបន់បរិស្ថានចម្រុះពិភពលោក» របស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា សេដ្ឋកិច្ចខៀវ ឬ Blue Economy គឺជាការធ្វើអាជីវកម្មផង និងថែរក្សាបរិស្ថានសមុទ្រផង។ គម្រោងនេះត្រូវបានអនុម័តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ៣០ មេសា ឆ្នាំ ២០១៩ មកម្ល៉េះ ដោយគ្រោងបញ្ចប់គម្រោងនៅថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៥។

សូមរម្លឹកថា ខេត្តកោះកុង មានឆ្នេរវែងជាងគេ (២៣៧ គីឡូម៉ែត្រ) ដោយលាតសន្ធឹង ចាប់ពីចំណុចចាំយាម ព្រំប្រទល់ខេត្តត្រាតប្រទេសថៃ ដល់ស្រុកស្រែអំបិលព្រំប្រទល់ខេត្តព្រះសីហនុ។

លើសពីនេះ ខេត្តកោះកុងបាន និងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ជាមួយនឹងទុនវិនិយោគតម្លៃរាប់ពាន់លានដុល្លារ ឧទាហរណ៍ដូចជា គម្រោងតារាសាគរ ព្រលានយន្តហោះថ្មី គម្រោងវារីអគ្គិសនី និងគម្រោងរោងចក្រថាមពលធ្យូងថ្មជាដើម។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]