ធនាគារពិភពលោកផ្តល់អនុសាសន៍ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក នៅកម្ពុជា
ធនាគារពិភពលោក (WB) បានដាក់ចេញនូវអនុសាសន៍សំខាន់ៗមួយចំនួន ដល់កម្ពុជាក្នុងការកាត់បន្ថយតម្លៃឡូជីស្ទីកក្នុងរយៈពេលខ្លី និងរយៈពេលវែង ខណៈការចំណាយថ្លៃដើម ទៅលើឡូហ្ស៊ីស្ទិក ធៀបទៅនឹងផលិតផលក្នុងស្រុក(GDP) គឺនៅខ្ពស់ជាងគេខ្លាំង នេះបើធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។
របាយការណ៍ដដែលបានបង្ហាញអំពីអនុសាសន៍សំខាន់ៗមួយចំនួនរបស់ WB សម្រាប់ដំណោះស្រាយ រយៈពេលខ្លី និងរយៈពេលវែង ដើម្បីដោះស្រាយបញ្ហាតម្លៃឡូជីស្ទីក និងខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជាមានដូចខាងក្រោម៖
- បង្កើតប្រព័ន្ធត្រួតពិនិត្យមួយ ដើម្បីអាចអនុវត្តនៅកំពង់ផែ ដោយប្រៀបធៀបនឹងប្រព័ន្ធត្រួតពិនិត្យរបស់ប្រទេសជិតខាង
- បង្កើតផែនការអាជីវកម្ម និងផែនការកែទម្រង់វិស័យដឹកជញ្ជូនតាមរថភ្លើងសម្រាប់រយៈពេល១០ ឆ្នាំ ដែលត្រូវចូលរួមធ្វើដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន និងវិស័យឯកជនផងដែរ ដើម្បីធានាឱ្យបានថាការដឹកជញ្ជូនតាមរថភ្លើង ជាសេវាដ៏មានប្រសិទ្ធភាពបំផុត និងអាចជឿទុកចិត្តបានដល់អតិថិជន
- កាត់បន្ថយតម្រូវការក្នុងនីតិវិធីនៃការត្រួតពិនិត្យច្រើនរបៀប ដោយប្រើប្រាស់នូវហត្ថលេខាឌីថល និងប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យហានិភ័យស្វ័យប្រវត្តិកម្មជំនួសវិញ
- ប្រើប្រាស់រថយន្តកុងតាន័រទំនើបៗ ដោយផ្សារភ្ជាប់ជាមួយនឹងគោលការណ៍លើកទឹកចិត្តពន្ធនាំចូល
- លើកកម្ពស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងភស្តុភារកម្មដែលមានជំនាញច្បាស់លាស់
- ធានាការធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំ ពង្រឹងច្បាប់បទដ្ឋានពាក់ព័ន្ធនឹងវិស័យឡូជីស្ទីក
- ជំរុញតាក់តែងបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយមួយសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក (២០២២-២០២៣) ដោយផ្តោតទៅលើដំណោះស្រាយឡូជីស្ទីកឆ្លាតវៃ និងពង្រឹកការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង។
WB មានសុទិដ្ឋិនិយមយ៉ាងខ្លាំងលើអនុសាសន៍ទាំងអស់នេះ ដោយរំពឹងថានឹងអាចជួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទាំងអសង់នៅកម្ពុជា អាចធ្វើអាជីវកម្មរបស់ខ្លួនប្រកបដោយតម្លាភាពនិងប្រសិទ្ធិភាពខ្ពស់ ជាពិសេសទទួលបានតម្លៃថោក និងភាពងាយស្រួលជាងមុន។ (អានបន្ថែម)
ឆ្នាំ២០៣០ WB ជឿថាចរន្តនៃការដឹកជញ្ជូននៅកម្ពុជានឹងអាចកើនទំហំរហូតដល់ទៅបួនដងលើសពីទំហំក្នុងពេលបច្ចុប្បន្ននេះ។
- Video Advertisement -