ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់កម្ចី ៥០លានដុល្លារ សម្រាប់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) របស់ប្រទេស ដែលរួមបញ្ជូលនូវការវិនិយោគសាធារណៈ​។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ ADB។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋាភិបាលក្នុងដំណើរការគ្រប់គ្រងការចំណាយនិងចំណូលរបស់កម្ពុជា។ វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។ អន្តរាគមន៍នានាក្រោមកម្មវិធី នឹងផ្តល់នូវលំហសារពើពន្ធបន្ថែមដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាននិងគុណភាពនៃសេវាសាធារណៈព្រមទាំងគាំទ្រកំណើនប្រ​កបដោ​យបរិយាបន្ន។»

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដៃគូក្នុងការគាំទ្រកំណែទម្រង់ PFM របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ ដែលក្នុងនោះមានការអភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរដ្ឋាភិបាលអំពីការរៀបចំថវិកា​ដែលឆ្លើយតបនឹងយេនឌ័រ និងរួមបញ្ចូលការបញ្ជ្រាបយេនឌ័រនៅក្នុងថវិការបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ព​ស់​​​សមត្ថភាពយេនឌ័រ។

លើសពីនេះ ក្នុងភាពជាដៃគូនេះផងដែរ ADB បានជួយក្នុងគម្រោងវិនិយោគសាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិនិងបានធានានូវការបែងចែកថវិកាដែលផ្តោតលើការកសាងភាពធន់នឹងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]