ធនាគារ AIIB និងADB ផ្តល់កម្ចី ៧៥០លានដុល្លារដល់ហ្វីលីពីនដើម្បីទប់ទល់កូវីដ ១៩

ប្រទេសហ្វីលីពីនទទួលបានកម្ចីចំនួន ៧៥០ លានដុល្លារអាមេរិកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសនេះ ក្រោយពេលដែលធ្លាក់ចុះក្នុងកំឡុងកូវីដ ១៩។

កម្ចីនេះនឹងជួយដល់ហ្វីលីពីនក្នុងការដាក់ចេញវិធានការសាកល្បងផ្សេងៗ និងជួយដល់កម្មករ ដែលរងផលប៉ះពាល់ដោយសារជំងឺនេះផងដែរ។ លោក DJ Pandian អនុប្រធាន AIIB បានឲ្យដឹងថា៖ «ការផ្ដល់កម្ចីនេះ នឹងជួយដល់រដ្ឋាភិបាលក្នុងការដោះស្រាយដល់វិស័យសុខាភិបាល និងសេដ្ឋកិច្ចភ្លាមៗ ដែលដែលកំពុងតែទទួលឥទ្ធិពលពីជំងឺនេះ។ ការគាំទ្ររបស់ AIIB នឹងរួមចំណែកដល់ទប់ទល់ជំហរ និងធានាឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចឆាប់រហ័ស។»

បន្ទាប់ពីអនុវត្តវិធានការបិទទ្វារដ៏តឹងរឹងបំផុតមួយនៅក្នុងតំបន់អាស៊ានក្នុងរយៈពេលជាង ៣ ខែកន្លងមក មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានប៉ាន់ប្រមាណថារីករាលដាលនៃជំងឺនេះ នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចលើប្រទេសប្រជុំកោះត្រឹមតែមួយភាគរយប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកពិគ្រោះយោបល់ Global Data ក៏បានព្យាករថាកំណើនក្នុងវិស័យសំណង់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ ១,២% ខុសពីការព្យាករមុនកូវីដ១៩ ដែលធ្លាក់ចុះប្រមាណ ៨%។

កំឡុងពេលដែលគម្រោងសំណង់មួយចំនួនបានចាប់ផ្តើមដំណើរការឡើងវិញ នៅពាក់កណ្តាលខែឧសភាទីក្រុងម៉ានីល នៅតែជាទីប្រជុំនៃការរីករាលដាលជំងឺ ដែលស្មើរនឹង ៦៦% នៃអ្នកឆ្លងជំងឺសរុបទូទាំងប្រទេស និងស្មើរនឹង ៧២% នៃចំនួនអ្នកស្លាប់ទាំងអស់ទូទាំងប្រទេស។

- Video Advertisement -