បរិក្ខារសំណង់របស់ជប៉ុន INAX បាននិងកំពុងក្លាយជាគោលដៅសំខាន់សម្រាប់ក្រុមហ៊ុនសំណង់និង

ការរីកលូតលាស់របស់វិស័យសំណង់បាននិងកំពុងធ្វើឲ្យទីផ្សារផ្គត់ផ្គង់សម្ភារសំណង់នៅកម្ពុជាមានភាពសម្បូរបែបនិងជាពិសេសការហូរចូលនៃសម្ភារដែលមានគុណភាពខ្ពស់ពីបណ្តាប្រទេសនានាក្នុងពិភពលោក។

ជាមួយគ្នានេះដែរ បរិក្ខារសំណង់ដែលនាំចូលពីប្រទេសជប៉ុនបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមហ៊ុនសំណង់និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាដោយសារភាពលេចធ្លោនៃគុណភាពព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបក្នុងការផលិត។

ក្នុងន័យនេះ ផលិតផលបង្គន់លំដាប់ប្រណីតមកពីប្រទេសជប៉ុនឈ្មោះថា INAX កំពុងវិវត្តខ្លួនកាន់តែទំនើបជាងមុនមួយកម្រិតទៀតជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលធានាការប្រើប្រាស់បានរហូតដល់ទៅ១សតវត្ស។

បច្ចេកវិទ្យាចុងក្រោយបង្អស់របស់ជប៉ុននេះគឺជាការប្រើប្រាស់វត្ថុធាតុដើមក្នុងការផលិតដែលមានឈ្មោះថា Aqua Ceramicដែលមានលក្ខណៈខុសពីវត្ថុធាតុដើមសេរ៉ាមិចធម្មតាដែលប្រើប្រាស់សម្រាប់បង្គន់ទូទៅ។Aqua Ceramicគឺមានភាពភ្លឺរលោងជាមួយនឹងការបំពាក់ការការពារភាពស្នឹមដែលធ្វើឲ្យផ្ទៃបង្គន់រក្សាបានផាសុខភាពបានរយៈកាលយូរអង្វែងរហូតដល់ទៅ ១០០ ឆ្នាំ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនសំណង់និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងាកមករកការប្រើប្រាស់ផលិតផលបង្គន់ INAX។ ក្នុងន័យនេះ អ្នកនាង សំ រត្ន័នៈ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន HSC Décor Center Co., Ltd ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខគ្រឿងបរិក្ខារបន្ទប់ទឹកINAXបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំកាលពីពេលថ្មីៗនេះថាមានក្រុមហ៊ុនសំណង់និងអភិវឌ្ឍន៍ជាច្រើនបានចាប់អារម្មណ៍បង្គន់ INAXក្នុងអំឡុងពេលដែលក្រុមហ៊ុនបានតាំងបង្ហាញផលិតផលនេះក្នុងពិព័រណ៍សំណង់កាលពីពេលថ្មីៗនេះ។

បន្ថែមជាងនេះទៅទៀត ផលិតផលបង្គន់ INAXត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ល្បីៗជ្រើសរើសសម្រាប់គម្រោងធំៗមួយចំនួន។

អ្នកនាង សំ រត្ន័នៈបានឲ្យដឹងយ៉ាងដូច្នេះថា៖ «យើងមិនសូវជាមានការផ្តោតទៅលើការលក់រាយ យើងគឺចូលធ្វើការវាយលុកជាមួយនឹង projectដូចជាផលិតផល INAX យើងបានធ្វើការផ្គត់ផ្គង់ជាមួយនឹងproject Aeon១ និង project Aeon២»។

សូមបញ្ជាក់ជូនថា ក្រៅពីផលិតផល INAXក្រុមហ៊ុន HSC Décor Center Co., Ltd ក៏មានការនាំចូលនិងចែកចាយផលិតផលដែលមានគុណភាពខ្ពស់របស់ប្រទេសជប៉ុនផ្សេងទៀតរួមមាន៖ ផលិតផលម៉ាស៊ីនត្រជាក់ MITSUBISHIនិងថ្នាំលាបពណ៌KANSAI។

- Video Advertisement -