បារាំងចង់វិនិយោគវិស័យអេឡិចត្រូនិក និងឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុន CMA CGM Group មកពីប្រទេសបារាំង មានបំណងចង់វិនិយោគវិស័យអេឡិចត្រូនិក និងឡូជីស្ទីកនៅកម្ពុជា ដើម្បីចូលរួមកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូន។

នេះបើតាមជំនួបរវាង ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងប្រតិភូក្រុមហ៊ុន CMA CGM Group តាមរយៈស្ថានទូតបារាំងប្រចាំនៅកម្ពុជា តំណាងដោយលោក Emmanuel LY-BATALLAN ទីប្រឹក្សាសេដ្ឋកិច្ច កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូបានបង្ហាញពីចេតនាក្នុងការវិនិយោគលើការប្រើប្រាស់រថយន្ដដឹកជញ្ជូនអគ្គិសនី (Electric Vehicle) ដើម្បីកាត់បន្ថយចំណាយក្នុងការដឹកជញ្ជូនឲ្យបានច្រើននៅកម្ពុជា ក៏ដូចជាវិនិយោគលើវិស័យពាក់ព័ន្ធនានាដែលរួមចំណែកដល់ការកាត់បន្ថយចំណាយឡូជីស្ទីករួមបញ្ចូលទាំងការដឹកជញ្ជូនប្រព័ន្ធត្រជាក់ (Cold Chain Logistic System) ជាដើម។

ដោយឡែក ឯកឧត្តម សួន សុផល បានស្វាគមន៍ការអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីនីតិវិធីនៃការវិនិយោគលើវិស័យខាងលើសំដៅប្រមូលព័ត៌មានឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយបន្ថែមមួយកម្រិតទៀត មុននឹងសម្រេចចិត្តក្នុងការបណ្ដាក់ទុននៅកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យនេះដូចមានចែងក្នុងរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយឯកឧត្ដមបានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថាគណៈប្រតិភូនឹងច្បាមយកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគក្រោមច្បាប់ស្ដីពីវិនិយោគក្នុងវិស័យប្រកបដោយនវានុវត្តន៍នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]