ប្រតិភូចិនមកពីខេត្តសានស៊ី សន្យាជួយកៀរគរអ្នកវិនិយោគមកបោះទុនវិនិយោគនៅកម្ពុជា

ប្រតិភូវិនិយោគិនចិនមកពីខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងជួយជំរុញកៀរគរវិនិយោគិនពីប្រទេសចិនមកបោះទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត សំដៅជំរុញសេដ្ឋកិច្ចប្រទេសទាំងពីរ។នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ទ្បោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូចិនមកពីខេត្តសានស៊ី ដឹកនាំដោយលោក Darren Teng ប្រធានក្រុមប្រឹក្សាភិបាលនៃខេមបូឌា ស៊ីឃ្យូរឹធី នាថ្ងៃទី២៦ មីនា។នាឱកាសនោះ ឯកឧត្តម ទ្បោ ទិត្យច័ន្ទសុភក្តិ បានលើកឡើងពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តផ្សេងៗដូចមានចែងក្នុងច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា។ ឯកឧត្តម ក៏បានស្នើគណៈប្រតិភូចិន គិតគូរពិចារណាក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យអាទិភាពនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក Darren តំណាងវិនិយោគិនចិន បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈលោកក៏មានបំណងស្វែងយល់បន្ថែមពីគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លើសពីនេះ លោក ក៏បានសន្យាថានឹងព្យាយាមផ្សព្វផ្សាយព័ត៌មានស្តីពីការវិនិយោគ និងកៀរគរវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀត។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថា ប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ។ ជាក់ស្តែង ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១១២ ក្នុងទុនវិនិយោគប្រមាណជាង ១ប៊ីលានដុល្លារអាម៉េរិក ហើយការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណជិត ៨០% នៃទុនវិនិយោគសរុប៕]

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]