ផលិតកម្មអណ្តូងរ៉ែមាសគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២១ នេះ

ក្រុមហ៊ុន Renaissance Minerals (Cambodia) គ្រោងនឹងចាប់ផ្តើមជីករ៉ែមាសក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន នៅខេត្តមណ្ឌលគីរី ចុងឆ្នាំ២០២១ នេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកំពុងពន្លឿនរៀបចំការងារត្រៀមជីក។

ឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយករ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការជីករ៉ែមាសនេះ នឹងធ្វើឡើងនៅលើអណ្តូងចំនួនមួយ ដែលមានជម្រៅ ប្រមាណ ១០០ម៉ែត្រ។

ក្រោយជីកបានហើយ ក្រុមហ៊ុននឹងនាំចេញទៅកែច្នៃនៅក្រៅប្រទេស ដោយសារតែកម្ពុជាមិនមានសេវាកម្មធ្វើបន្សុទ្ធមាស នោះទេ។

ឯកឧត្តម យស់ មុន្នីរ៉ាត់ ថ្លែងថា៖ «តាមផែនការ ទន្និផលមាសដែលជីក រំពឹងថានឹងមានបរិមាណ ១០ម៉ឺនសអោន ក្នុងមួយឆ្នាំ ហើយរ៉ែមាសនឹងត្រូវនាំចេញទៅកាន់ប្រទេសទទួលស្គាល់គុណភាពរ៉ែមាស ដូចជាប្រទេសសឹង្ហបុរី និងអូស្រ្តាលី ដើម្បីបន្សុទ្ធមាសទឹក៩៩,៩%»។

បើតាមឯកឧត្តម យស់ មុន្នីរ៉ាត់ ក្នុងមួយតោនដីក្នុងអណ្តូងរ៉ែមាសរបស់ក្រុមហ៊ុន មានបរិមាណរ៉ែមាសជាមធ្យម ២,២ក្រាម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]