ផលិតផលចុងក្រោយបំផុតរបស់ក្រុមហ៊ុន SCG ជួយការពារការលេចជ្រាបទឹក
នៅពេលនិយាយដល់ការសាងសង់ និងប្រព័ន្ធផ្គត់ផ្គង់ទឹក ការលេចជ្រាបទឹកគឺជាបញ្ហាសំខាន់ក្នុងចំណោមបញ្ហាផ្សេងៗដែលគ្រួសារនីមួយៗជួបប្រទះ ដែលនេះតម្រូវឲ្យមានការប្រើប្រាស់បំពង់ទុយោ PVC ឲ្យបានត្រឹមត្រូវ។
ក៏ប៉ុន្តែជាជំហានដំបូង យើងត្រូវដឹងថា ហេតុអ្វីបានជាមានការលេចជ្រាបទឺក? តើបញ្ហានេះអាចដោះស្រាយបានដោយរបៀបណា?
ប្រភេទសុងថាស-ការពារជម្រាបទឹក-កខ្លី
ផលិតផលទុយោទឹក PVC របស់ក្រុមហ៊ុន គឺវាត្រូវបានផលិតឡើងតាមស្តង់ដារឧស្សាហកម្ម TIS 17-2532 ដែលជាកម្រិតវាស់វែងគុណភាពបញ្ជាក់ដោយប្រទេសថៃសម្រាប់ទុយោទឹកដែលផលិតឡើងពីជ័រប៉ូលីវូលីនក្លរ ដោយមិនមានការបន្ថែមសារធាតុប្លាស្ទិចនោះទេ។ ផលិតផលទុយោទឹក PVC នេះទៀតសោត គឺធន់នឹងកាំរស្មី UV សំណើម សម្ពាធ សារធាតុអាស៊ីត មិនច្រេះ មិនឆេះ និងមិនជ្រាបនោះឡើយ។ ម៉ុងសុងថាស-ការពារជម្រាបទឹក-កខ្លីគឺជាតំណដែលការពារការលេចជ្រាបទឹកតាមពិដាន។ វាគឺជាបំពង់ធ្វើហើយស្រេចដែលមិនត្រូវឲ្យមានការកែសម្រួលអ្វីនោះទេ ដូច្នេះវានឹងអាចសន្សំពេលវេលានៅពេលដំឡើង។ វាមានពីរទំហំ គឺលេខ ៥៥ មីលីម៉ែត្រការ៉េ សម្រាប់ស៊ីហ្វុងក្នុងបន្ទប់ទឹក និងលេខ ១០០ មីលីម៉ែត្រការ៉េសម្រាប់ទុយោបង្គន់។
សុងស្ពឺស្ពាន់ខាងក្នុង
ការជ្រើសរើសផលិតផលមិនត្រឹមត្រូវអាចនាំឲ្យមានបញ្ហានៃការលេចជ្រាបទឹក ជាពិសេសនៅកន្លែងតំណសុងធ្មេញស្ពាន់។ សុងធ្មេញស្ពាន់របស់ក្រុមហ៊ុន SCG នឹងជួយលុបបំបាត់បញ្ហានេះបានយ៉ាងមានប្រសិទ្ធិភាព។
កាវ Solvent cement
បន្ទាប់ពីបានជ្រើសបំពង់ទុយោ PVC ដែលសាកសមរួចហើយ កាវក៏ជាសារធាតុលាយផ្សំដ៏មានសារៈសំខាន់សម្រាប់ប្រព័ន្ធទុយោទឹកផងដែរ ការជ្រើសរើកាវត្រឹមត្រូវនឹងមិនមានការព្រួយបារម្មណ៍ ដោយសារកាវក៏នឹងជួយដោះស្រាយបញ្ហាលេចជ្រាបទឹកផងដែរ។ កាវរបស់ក្រុមហ៊ុន SCG មានលក្ខណះពិសេសដូចតទៅ ទី១-គឺជាផលិតផលដែលផលិតឡើងតាមស្តង់ដារឧស្សាហកម្ម TIS 17-2532 ទី២-កាវនេះមិនឆាប់ស្ងួតដែលធ្វើឲ្យយើងមានពេលគ្រប់គ្រាន់សម្រាប់តភ្ជាប់ទុយោ និង ទី៣-វាងាយស្រួលប្រើដោយសារវាមកជាមួយជក់ជាប់នឹងគម្រប។ លើសពីនេះទៀត កាវនេះធ្វើឲ្យសារធាតុ PVC រវាងទុយោ និងគ្រឿងតំណរលាយចូលគ្នាសន្សឹមៗក្លាយជាសាច់តែមួយ ដែលនេះនឹងធ្វើឲ្យលេងមានបញ្ហាលេចជ្រាបនៅចំណុចតំណ។
សម្រាប់ព័ត៌មានលម្អិតអំពីផលិតផលទាំងនេះ សូមទាក់ទងក្រុមហ៊ុនដោយផ្ទាល់តាមរយៈ វេបសាយ: www.sct-trading.com
អ៊ីមែល: sctcambodia@camsin.net
ទូរស័ព្ទលេខ ០២៣ ៩៩០ ៤០១៥
https://www.facebook.com/scgpipe/videos/270918727119342/?t=3
- Video Advertisement -