មន្ទីរ​ពិសោធន៍​សំណង់តម្លៃ ៣លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារមន្ទីរពិសោធន៍ជាតិសំណង់ដែលមានតម្លៃ ៣លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយ​បញ្ចប់ការសាងសង់កាលពីពេលថ្មីៗនេះ។ អគារនេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែធ្នូ ក្នុងឱកាសជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មន្ទីរពិសោធន៍ជាតិសំណង់ថ្មីនេះ ស្ថិតក្នុងប...

អាន​បន្ថែម

ក្នុងឆ្នាំ ២០២២ រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៣៨០០ គម្រោង តម្លៃជាង២ពាន់លាន

ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលអនុម័តគម្រោងសំណង់នៅទូទាំងប្រទេសចំនួន ៣ ៨២៧ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ។  នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។ របាយការណ៍ដដែល បានបង្ហាញថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ទិន្នន័យគម្រោងសំណង់ក្នុងឆ្នាំ២០២២នេះ បានថយចុះចំនួន ៩៨គម្រោង។ ដោយឡែកទុនវិនិយោគក្នុងគម្រោងទាំងនេះក្នុងឆ្នាំ ...

អាន​បន្ថែម

LSCG ត្រៀមទុន១លានដុល្លារសហការនឹងក្រសួងដែនដី រៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអចលនទ្រព្យ

ក្រុមហ៊ុន អិលអេសស៊ីជី LSCG REAL ESTATE ត្រៀមអ្នកបច្ចេកទេស និងទុន ១ លានដុល្លារដើម្បីស្នើសុំចូលរួមសហការជាមួយក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអចលនទ្រព្យទូទាំងប្រទេសបែបទំនើប។ លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន អិលអេសស៊ីជី ដែលបានចុះបញ្ជីក្រុមហ៊ុនអចលនទ្រព្យនៅសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានសំណង់និងអចលនទ្រព្យ កាលពីថ្ងៃ ២៥ ធ្នូ  ថា ក្រមហ៊ុនអិលអេសស៊ីជី ត្រៀមគ្រប...

អាន​បន្ថែម

ពិភពលោកត្រូវការថវិកាយ៉ាងតិច ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីការពារជីវៈចម្រុះសកល

រដ្ឋទាំង១៩៦ជាភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ បានឯកភាពក្នុងការគៀងគរថវិកាយ៉ាងតិចចំនួន  ២០០ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំពីគ្រប់ប្រភពទាំងវិស័យរដ្ឋ និងឯកជន ដើម្បីការពារជីវៈចម្រុះសកល។ នេះបើតាមសន្និសីទកំពូលសហប្រជាជាតិស្តីពីជីវៈចម្រុះ នៅថ្ងៃទី៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ រដ្ឋជាភាគី បានឯកភាពលើការបង្កើនលំហូរហិរញ្ញវត្ថុអន្តរជាតិពីប្រទេសអភិវឌ្ឍន៍ និ...

អាន​បន្ថែម

ចិនជួយកម្ពុជា សាងសង់ផ្លូវប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ចាយថវិកាជិត ២ពាន់លានដុល្លារ

រដ្ឋាភិបាលចិន បានជួយកម្ពុជា សាងសង់ផ្លូវចំនួន ៣០ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដោយចំណាយជិត ២ពាន់លានដុល្លារ គិតត្រឹមខែធ្នូនេះ ខណៈផ្លូវមួយចំនួនទៀត កំពុងស្ថិតក្រោមការសាងសង់​។ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នៅថ្ងៃទី២៦​ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​មកដល់ពេលនេះ មិត្តចិនក៏កំពុងសាងសង់ផ្លូវចំនួនបីខ្សែទៀត ដែលត្រូវចំណាយថវិកាប្រមាណ៥០០លានដុល្លារ និងស្ពានធំៗចំនួន៩ ...

អាន​បន្ថែម

រដ្ឋបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងជិត១០០គីឡូម៉ែត្រ

រាជរដ្ឋាភិបាល បានបើកការដ្ឋាន ស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែង ៩៥គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក។ ពិធីបើកការដ្ឋានផ្លូវជាតិលេខ៤១នេះ ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូនេះ នៅក្រោមអធិបតីយភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពា...

អាន​បន្ថែម

រដ្ឋសម្រេចបង្កើតក្រុង ស្រុកចំនួន ០៥ ក្នុងខេត្តចំនួន ០៣

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុង និងស្រុកចំនួន ០៥ ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ នេះបើតាមអនុក្រឹត្យលេខ២៦៩, ២៧០, ២៧១ និង២៧២ អនក្រ.បក ដែលចុះកាលបរិច្ឆេទដូចគ្នានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រុង និងស្រុក ដែលបានបង្កើតឡើងចំនួន ០៥នេះ រួមមាន៖ ក្រុងសំពៅលូន នៃខេត្តកណ្តាល ដែលមានសង្កាត់ចំនួន ០៥ គឺសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្ពឺ សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅ...

អាន​បន្ថែម

ក្រុមហ៊ុន Royal Railway ផ្សាយលក់មូលបត្របំណុលជាលើកទី២ តម្លៃ ២៤លានដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក បានបោះផ្សាយលក់មូលបត្របំណុលចំនួន ២៤លានដុល្លារអាមេរិកបន្ថែមទៀតជាសាធារណៈ ដែលគ្រោងនឹងចុះបញ្ជីនៅថ្ងៃទី២៩ ខែធ្នូនេះនៅផ្សារមូលបត្រកម្ពុជា។ នេះបើតាមសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ក្រុមហ៊ុននេះ បានប្រកាសលក់មូលបត្របំណុលជាលើកទី២ ដែលកាលពីលើកមុន ក្រុមហ៊ុនបានចុះបញ្ជីលក់មូលបត្របំណុលក្នុងផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៤១ប៊ីលានរៀល ប្រមាណជា ១០លានដុល្លារអ...

អាន​បន្ថែម

ADB និង AFD ផ្តល់ថវិកាជាង ៣៨០លានដុល្លារជាផ្លូវការ អភិវឌ្ឍវិស័យធំៗ៦

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្តល់ហិរញ្ញប្បទានចំនួន ៣៨១.៤៥ លានដុល្លារអាមេរិកជាផ្លូវការដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន៦។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍ បានផ្តល់ជំនួយបច្ចេកទេសចំនួន ០១ ដែលមានទឹកប្រាក់ចំនួន ១,៧លានដុល...

អាន​បន្ថែម

រដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីភ្ជាប់ប៉ូលសេដ្ឋកិច្ច និងក្រុងសំខាន់ៗបន្ថែមទៀត

រាជរដ្ឋាភិបាល មានតម្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែមទៀត មានផ្លូវ​ ស្ពាន ផ្លូវល្បឿនលឿន និងរថភ្លើងល្បឿនលឿន ដើម្បីបម្រើដល់ការដឹកជញ្ជូន គាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ច ទូទាំងប្រទេស កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលដល់ប្រជាជន។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្...

អាន​បន្ថែម