ព័ត៌មានសំណង់
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ៧តម្លៃសរុបជាង៦០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រ ៦ និងវារីវប្បកម្ម ១ កន្លែង តម្លៃសរុបជាង ៦០ លានដុល្លារ នៅខេត្តតាកែវ ពោធិ៍សាត់ ស្វាយរៀង កណ្តាល ព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន YUAN SHUO (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ២,២ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងស្ថ...
អានបន្ថែមក្រុមហ៊ុនសិង្ហបុរី សហការជាមួយ WorldBridge Group គ្រោងបង្កើតស្ថានីយចែកចាយហ្គាសតាមគម្រោងលំនៅដ្ឋាននានា
ក្រុមហ៊ុនសិង្ហបុរី Union Gas Holdings បានសហការគ្នាជាមួយក្រុមហ៊ុន Worldbridge Industrial Development (WBID) គ្រោងបណ្តាក់ទុនរួមគ្នា បង្កើតស្ថានីយកណ្ដាលសម្រាប់ផ្គត់ផ្គង់ និងចែកចាយហ្គាស នៅតាមគម្រោងលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្មនានាទូទាំងប្រទេស។ វិធីចុះហត្ថលេខានៃក្រុមហ៊ុនទាំង ២ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១០ មីនាកន្លងទៅ ដោយឡែក សម្រាប់សកម្មភាពអាជីវកម្ម និងប្រតិបត្តិការផ្គត់ផ្គង់...
អានបន្ថែមក្រុមហ៊ុនឯកជន កំពុងសិក្សាបង្កើតរោងចក្រស៊ីម៉ង់ត៍មួយកន្លែង នៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនផលិតស៊ីម៉ង់ត៍មួយ កំពុងសិក្សាលើគម្រោងវិនិយោគរោងចក្របង្កើតស៊ីម៉ង់ត៍នៅខេត្តកំពង់ស្ពឺ ដែលនឹងធ្វើឱ្យខេត្តមួយនេះក្លាយជាខេត្តផលិតស៊ីម៉ង់ត៍មួយបន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី១៦ មីនា នេះ ថា ការសិក្សាគម្រោងរោងចក្រផលិតស៊ីម៉ង់នេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងវិស័យសំណង់ និងការប្រើប្រាស់ធនធានធម្មជាតិមាននៅក្នុងខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាព។ ឯកឧត្ត...
អានបន្ថែមក្រុមហ៊ុនឯកជនគ្រោងវិនិយោគសាងសង់រោងចក្រថ្មី ២០កន្លែង នៅខេត្តកំពង់ស្ពឺ
គម្រោងវិនិយោគថ្មីចំនួន ២០ ដែលភាគច្រើនជារោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើង គ្រោងបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ នៅពេលខាងមុខនេះ ខណៈបច្ចុប្បន្នដំណើរការសាងសង់កំពុងរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងកាលពីថ្ងៃទី ១៦ មីនា នេះថា គម្រោងវិនិយោគថ្មីទាំង ២០ នេះ នឹងជួយផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ពី ៥ម៉ឺន ទៅ ៦ម៉ឺនកន្លែង។ ឯកឧត្តម បន្តថា៖ «សម្រាប់ឆ្នាំ ២០២១...
អានបន្ថែមគម្រោងសាងសង់ Naga 3 តម្លៃ ៤ពាន់លានដុល្លារដំណើរការជាធម្មតាគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥
ការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះ Naga 3 តម្លៃជាង ៤ ពាន់លានដុល្លារ ដំណើរការទៅយ៉ាងរលូន ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខនេះ បើទោះបីជាមានវិបត្តិកូវីដយ៉ាងណាក្ដី។ នេះបើតាមឱ្យដឹងពីរបាយការណ៍របស់ក្រុមហ៊ុន NagaCorp កាលពីថ្ងៃទី ៨ មីនា កន្លងទៅ។ គិតត្រឹមខែមីនា ការដ្ឋានស្ថិតនៅដំណាក់បុកគ្រឹះ ដែលកំពុងអនុវត្តដោយក្រុមហ៊ុនម៉ាឡេស៊ី Econpile។ ការងាររបស់ក្រុមហ៊ុន Econpile នេះ រួមមានក...
អានបន្ថែមទុនវិនិយោគប្រមាណ ៥៣ ពាន់លានដុល្លារ កំពុងត្រូវការដើម្បីពង្រីកព្រលានយន្តហោះនានា ទូទាំងប្រទេសវៀតណាម
ប្រទេសវៀតណាម កំពុងត្រៀមស្វែងរកថវិកាសរុបប្រមាណ ៥៣ ពាន់លានដុល្លារអាមេរិក ដើម្បីបំពេញ មហិច្ឆតាពង្រីកសមត្ថភាពអាកាសយានដ្ឋាននានាក្នុងប្រទេស ក៏ដូចជាពង្រឹងវិស័យអាកាសចរណ៍របស់ខ្លួន ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) កាលពីថ្មីនេះ។ ប្រភពដដែលបានឱ្យដឹងថា ទឹកប្រាក់ ១៥,៨ ពាន់លានដុល្លារ នឹងត្រូវការជាចាំបាច់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយថវិកាប្រមាណ ៣៧ ពាន់លានដុល្លារបន្ថែម...
អានបន្ថែមទំនប់ស្ទាក់ទឹកនៅជាយដែនខ្មែរ-ថៃដំបូងគេបង្អស់ ត្រូវបានបើកការដ្ឋានសាងសង់
ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកលើស្ទឹងមង្គលបូរី នៅជាយដែនខ្មែរ-ថៃ ដំបូងបង្អស់ ត្រូវបានបើកការដ្ឋាសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ នេះ ដែលជាសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀតនៅតំបន់ព្រំដែន។ គម្រោងនេះ មានទីតាំងស្ថិតនៅភូមិម្នាស់កាល និងភូមិកំពុងចម្លងក្រោម ស្រុកកំរៀង ខេត្តបាត់ដំបង ដោយពិធីក្រុងពាលីបើកការដ្ឋាន ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពអភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ និងតំណាងក្រសួងពាក...
អានបន្ថែមកម្ពុជា-សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងភ័ស្ដុភារកម្មនៅកម្ពុជាជាផ្លូវការហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី បានចុះហត្ថលេខាជាផ្លូវការហើយ លើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ កាលពីថ្ងៃទី ០៤ ខែមីនា នេះ។ ជាលទ្ធផល កម្ពុជាបានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដោយ ក្រសួ...
អានបន្ថែមគម្រោងបុរីដ៏ធំមួយកំពុងបង្ហាញសក្ដានុពលនៅប៉ូលសេដ្ឋកិច្ចថ្មី ជាមួយនឹងទូតសុច្ឆន្ទៈថ្មី
អត្ថបទផ្សព្វផ្សាយ គម្រោងបុរីដ៏ធំមួយនៅដង្កោ បូរី ទី លាង ដង្កោហ្រ្គីនផាក កាលពីថ្មីៗនេះ ទើបប្រកាសបង្ហាញទូតសុច្ឆន្ទៈតំណាងថ្មី គឺ កញ្ញា រឿន ណាត ដែលជាអតីត Miss Universe 2018។ បន្ទាប់ពីបានទទួលកិច្ចសហការការងារជាមួយ បុរី ទី លាង ដង្កោហ្រ្គីនផាកនេះ កញ្ញាបានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះថាកញ្ញាធ្លាប់តែថតស្ប៉ត សម្តែងក្នុងរឿងភាគភាពយន្តផ្សេងៗ ហើយឥឡូវនេះបានទទួលបទពិសោធថ្មីមួយទៀតគឺធ្វើជាទូ...
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្តើមក្រាលកៅស៊ូឆាប់ៗនេះខណៈបច្ចុប្បន្នសម្រេចបាន៤០% ហើយ
គម្រោងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុសម្រេចបានមួយដំណាក់កាលទៀតហើយ ដោយនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូ នៅពេលឆាប់ៗនេះ ខណៈមកទល់បច្ចុប្បន្នគម្រោងនេះសម្រេចបានប្រមាណជិត ៤០% ហើយ។ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២ ខែមីនាការចាក់ក្រាលស្រទាប់ក្រោមកៅស៊ូក្រាលថ្នល់ asphalt (ATB-25)ផ្នែកសាកល្បងនៃគម្រោងត្រូវបានបញ្ចប់ជាស្ថាពរហើយ។ ដូច្នេះ ក្នុងពេលឆាប់ៗនេះ វិស្...
អានបន្ថែម