មកទល់បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជាមានសាលាមត្តេយ្យសិក្សាសរុបជាង ៩ពាន់កន្លែង

គិតត្រឹមឆ្នាំ២០២៥នេះ នៅទូទាំងប្រទេសកម្ពុជាមានសាលាមត្តេយ្យសិក្សាសរុបជាង ៩ពាន់កន្លែង ក្នុងនោះសាលាមត្តេយ្យរបស់រដ្ឋ មានចំនួន ៤.៧២៥កន្លែង។

នេះបើតាមលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច ថ្លែងក្នុងសន្និសីទថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍកុមារតូចឆ្នាំ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០២ ខែកក្កដា។

នាឱកាសនោះ លោកជំទាវ គឹម សេដ្ឋានី បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ កម្ពុជាមានសាលាមត្តេយ្យសិក្សាសរុប ៩.០៣៦កន្លែង រួមមានសាលាមត្តេយ្យសាធារណៈ ៤.៧២៥កន្លែង, សាលាមត្តេយ្យឯកជន ៩៦៣កន្លែង និងសាលាមត្តេយ្យសហគមន៍ ៣.៣៤៨កន្លែង។ ក្រៅពីនេះ លោកជំទាវបន្តថា នៅកម្ពុជាក៏មានទារកដ្ឋានតាមសហគមន៍ចំនួន ១៣កន្លែង ដែលស្ថិតនៅជិតរោងចក្រកាត់ដេរ សម្រាប់កូនគ្រួសារដែលជាកម្មករផងដែរ។

តាមរយៈសន្និសីទនេះដែរ ក្នុងនាមក្រសួងអប់រំ ក៏បានប្តេជ្ញាចិត្តរួមគ្នាជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ដើម្បីលើកកម្ពស់ការគាំពារ និងអភិវឌ្ឍន៍កុមារតូចៗប្រកបដោយសមធម៌ និងបរិយាបន្ននៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

គួរំលឹកថា កាលពីឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានបង្ហាញថា កម្ពុជាមានសាលាមត្តេយ្យសរុប ៨.៦០៧ សាលាបឋមសិក្សា ៨.០៦៧ អនុវិទ្យាល័យ ១.៣៤០ និងវិទ្យាល័យ ៨១៦។ យ៉ាងណាក៏ដោយ នាពេលនោះរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្តេជ្ញាថានឹងសាងសង់សាលារៀបបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងចំនួនសិស្សដែលកំពុងតែកើនឡើង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]