ម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ ជាដំណោះស្រាយសម្រាប់ស្ត្រីមេផ្ទះ

ជាទូទៅស្ត្រីមេផ្ទះតែងតែជួបបញ្ហាក្នុងការបោកគក់ជាច្រើនដូចជា ការរង់ចាំការបោកគក់រយ:ពេលយូរ ការប្រឡាក់ពណ៌ ការខូចគុណភាពសាច់ក្រណាត់ ក្រណាត់ជាប់ប្រឡាក់ខ្លាំង ក្រណាត់ជាប់ជំពាក់គ្នា បារម្មណ៍ពីបញ្ហាអនាម័យ និងមេរោគជាប់ខោអាវកូនតូចៗជាដើម។ ម៉ាស៊ីនបោកគក់ស៊េរីទំនើបចុងក្រោយរបស់ក្រុមហ៊ុន LG ដែលអាចជួយដោះស្រាយបញ្ហាដែលស្ត្រីមេផ្ទះជួបប្រទះជាទូទៅក្នុងការបោកគក់ប្រចាំថ្ងៃជូនបុត្រ និងស្វាមីជាទីស្រឡាញ់ នោះគឺម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™។ ម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ ត្រូវបានបង្កើតឡើង ជាមួយការបន្ថែមលក្ខណ:ពិសេស 3 យ៉ាងលើសពីម៉ាស៊ីនបោកដទៃៗទៀតរួមមាន÷

Separate Wash

លក្ខណ:ពិសេសទី 1 គឺមុខងារ Separate Wash ជួយដោះស្រាយបញ្ហាប្រឡាក់ពណ៌ពេលបោកជាមួយគ្នា ពីព្រោះម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ អាចដំណើរការបោក 2 កន្លែងផ្សេងគ្នាក្នុងពេលតែមួយ ដោយផ្នែកខាងលើអាចបោកប្រភេទខោអាវធ្ងន់ៗដូចជាភួយ កម្រាលពូក អាវរងារធំ ឬខោខៅប៊ូយជាដើម ចំណែកផ្នែកខាងក្រោមសម្រាប់ប្រភេទខោអាវស្រាលៗដូចជាកន្សែងពោះគោ ខោអាវទារក ឬអាវស។ល។

Time Saving

លក្ខណ:ពិសេសទី 2 គឺ Time Saving ជួយកាត់បន្ថយពេលវេលាបោកគក់រហូតដល់ទៅ 50% ដោយម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ អាចបញ្ចប់ការបោកគក់ទាំង 2 កន្លែងត្រឹមតែរយ:ពេល 49 នាទីតែប៉ុណ្ណោះ លោកអ្នកអាចសន្សំសំចៃពេលវេលាធ្វើការងារអ្វីផ្សេងទៀតបានដោយមិនចាំបាច់រង់ចាំយូរ។

ការរចនាបែប Ergonomy

លក្ខណ:ពិសេសទី 3 ការរចនាបែប Ergonomy ជាមួយកម្ពស់ខ្ពស់ល្មម និងធុងបង្វិលបោកគក់របស់ម៉ាស៊ីនបោកត្រូវបានរចនាបែបងើបឡើង 6 ដឺក្រេដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដោយមិនចាំបាច់អោនក្នុងការដាក់ខោអាវបោក ឬ ប្រមូលខោអាវដែលបានបោករួច ព្រមជាមួយបច្ចេកវិទ្យាអេក្រងបញ្ជា Touchscreen លើទ្វារកញ្ចក់ដ៏ស្រស់ស្អាត និងអាចមើលឃើញពីសកម្មភាពបោកគក់ក្នុងពេលដំណើរការផងដែរ។

ក្រៅពីមុខងារស្នូលទាំង 3 ខាងលើ ម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ ក៏បានភ្ជាប់មកជាមួយនូវមុខងារសំខាន់មួយចំនួនបន្ថែមដូចជា÷

TrueSteam

មុខងារ TrueSteam®
ជាបច្ចេកវិទ្យាប្រើប្រាស់ចំហាយទឹកក្តៅក្នុងការសំលាប់មេរោគបានរហូតដល់ 99.9% ដែលមានលើខោអាវក្មេងតូចៗ ជាពិសេសខោអាវសម្រាប់ទារកដែលជាកង្វល់របស់អ្នកម្តាយគ្រប់រូបដោយមុខងារ Steam Care ក៏ដូចជាការបំបាត់ស្នាមជ្រីវជ្រួញ និងបំបាត់ក្លិនលើខោអាវក្នុងរយ:ពេល 20 នាទីដោយមុខងារ Steam Refresh ព្រមជាមួយមុខងារ Steam Softener® ដែលធ្វើឲ្យសាច់ក្រណាត់ទន់ល្មើយដោយមិនចាំបាច់ប្រើទឹកក្រអូប។

Turbo Wash

មុខងារ TurboWash®
ជាបច្ចេកវិទ្យាជួយដល់ការបោកគក់ឲ្យកាន់តែមានប្រសិទ្ធភាពដោយមានរន្ធបង្ហូរទឹក 2 ផ្លូវបាញ់ទឹកសាចបានខ្លាំងល្អនិងធុងបោកបង្វិលសន្សឹមៗក្នុងពេលបាញ់បង្ហូរទឹកដែលជួយឲ្យខោអាវជួកទឹកបានលឿន ព្រមទាំងកាត់បន្ថយពេលវេលាបោកគក់មកត្រឹមតែ 49 នាទី ហើយក៏អាចសន្សំសំចៃថាមពលអគ្គិសនី និងបរិមាណទឹកបានច្រើនផងដែរ។

6 Motion Direct Drive

បច្ចេកវិទ្យា 6 Motion Direct Drive
ជាចលនាបង្វិលបោក 6 ប្រភេទផ្សេងៗគ្នា ជួយរក្សាគុណភាពសាច់ក្រណាត់ មិនធ្វើឲ្យខោអាវជំពាក់គ្នា និងជួយសម្អាតខោអាវបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ព្រមជាមួយម៉ូទ័រ Invert Direct Drive ដែលមិនមានសំលេងរំខានដោយមានការធានាការប្រើប្រាស់រយ:ពេល 10 ឆ្នាំ។

Smart ThinQ

ចុងក្រោយគឺជាមុខងារ Smart ThinQ™ ជាមុខងារដ៏ឆ្លាតវៃដោយអនុញ្ញាតឲ្យលោកអ្នកគ្រប់គ្រង និងត្រួតពិនិត្យដំណើរការរបស់ម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង រួមជាមួយនឹងមុខងារ Smart Diagnosis អាចឲ្យលោកអ្នកដឹងពីបញ្ហាបច្ចេកទេសដែលកើតមានឡើងចំពោះម៉ាស៊ីនបោក ដោយមិនចាំបាច់រង់ចាំជាងបច្ចេកទេសយូរឡើយ។ ដូចនេះរង់ចាំអីទៀត ទុកឲ្យម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ ជាអ្នកដោះស្រាយរាល់បញ្ហាជូនលោកអ្នក! ជីវិតពោពេញដោយក្តីរីករាយ និងសុភមង្គលជាមួយម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™!
LG គំនិតច្នៃប្រឌិតដើម្បីជីវិតកាន់តែប្រសើរ!

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]