ម៉ាស៊ីនសម្លាប់មេរោគក្នុងម៉ាស៊ីនត្រជាក់ និងប្រព័ន្ធបង្កើន រំហូរខ្យល់ជាអ្វី? ចាំបាច់ដូចម្ដេច?
ក្នុងអំឡុងពេលដែលវិបត្តិកូវីដកំពុងតែវាយលុយបែបនេះ ប្រព័ន្ធរំហូរខ្យល់ និងគុណភាពខ្យល់ បានក្លាយជារឿងចាំបាច់មួយទាំងក្នុងអគារការិយាល័យធំៗ ក៏ដូចជាលំនៅឋានរស់នៅខ្នាតតូចធម្មតា។
បើអគារបិទជិតមិនមានរំហូរខ្យល់គ្រប់គ្រាន់ ហើយខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់មិនត្រូវបានបន្សុទ្ធនោះ ហានិភ័យនៃការឆ្លងជំងឺកូវីដគឺខ្ពស់ ក្នុងករណីមាននរណាម្នាក់ក្នុងការិយាល័យ ឬក្នុងផ្ទះមានផ្ទុកមេរោគ។
ដូច្នេះ សម្រាប់អគារបិទជិត ប្រព័ន្ធបង្កើនរំហូរខ្យល់គឺចាប់បាច់ណាស់។ ប្រព័ន្ធលំហូរខ្យល់នេះ នឹងរួមមានការបំពាក់កង្ហាដែលអាចបូមខ្យល់ថ្មីចូល និងបាញ់ខ្យល់ចាស់ពីក្នុងអគារចេញទៅក្រៅ។ លើសពីនេះ នៅលើកង្ហាក៏ត្រូវបានបំពាក់នូវម៉ាស៊ីនចម្រោះធូលីសម្លាប់មេរោគ និងបញ្ចុះសីតុណ្ហភាព មុនអាចឱ្យខ្យល់ថ្មីចូលមកក្នុងអគារបាន។
ការបង្កើនរំហូរខ្យល់ នេះមិនមែនប្រើបានតែសម្រាប់ក្នុងអគារបិតជិតទេ តែប្រើនៅក្នុងគេហដ្ឋាន វានឹងជួយបញ្ចុះកម្ដៅនៅក្នុងផ្ទះ ពោលគឺធ្វើឱ្យផ្ទះមិនសូវក្ដៅទោះជាមិនបើកម៉ាស៊ីនត្រជាក់ក្ដី។
ដោយឡែក បច្ចេកវិទ្យាមួយទៀតគឺការសម្លាប់មេរោគក្នុងម៉ាស៊ីនត្រជាក់ ដោយប្រើបន្ទះចម្រោះមេរោគ។ ជាទូទៅ ម៉ាស៊ីនបន្សុទ្ធខ្យល់មានច្រើនប្រភេទ ដែលតម្លៃគឺអាស្រ័យទៅតាមគុណភាព។ ប៉ុន្តែ បច្ចេកវិទ្យាថ្មីនេះ គឺជាការយកបន្ទះចម្រោះមេរោគនេះទៅបំពាក់នៅលើម៉ាស៊ីនត្រជាក់ដែលមានស្រាប់បានដោយងាយៗ។ ក្រោយបំពាក់ ម៉ាស៊ីនត្រជាក់ចាស់របស់អ្នកនឹងអាចបន្សុទ្ធខ្យល់ បានដោយស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា បច្ចេកវិទ្យាទាំង២ កំពុងផ្ដល់ជូនដោយវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍពាណិជ្ជកម្ម នៃក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ (CDRI) ដែលកំពុងពិចារណាចង់នាំចូលបច្ចេកវិទ្យាថ្មីនេះចូលមកទីផ្សារកម្ពុជា ព្រមជាមួយនឹងផលិតផលសម្ភារៈសំណង់វៃឆ្លាតជាច្រើនប្រភេទទៀត។
ក្រៅពីប្រព័ន្ធនេះ CDIR ក៏គ្រោងនឹងនាំចូលផលិតផល និងសេវាកម្មវៃឆ្លាតផ្សេងៗទៀត ដូចជា ប្រព័ន្ធគ្រប់គ្រងអគ្គិសនីនៅក្នុងអគារឬផ្ទះបែបឆ្លាតវៃ ប្រព័ន្ធកាម៉េរាស្វ័យប្រវត្តិដើម្បីវិភាគវឌ្ឍនភាពនៃគម្រោងសំណង់ ប្រព័ន្ធការពារអគ្គិភ័យបែបវៃយឆ្លាត និងប្រព័ន្ធរំហូរខ្យល់ និងកម្ចាត់មេរោគក្នុងផ្ទះដោយស្វ័យប្រវត្តិក្នុងអគារ ជាដើម។
សម្រាប់អ្នកចាប់ចង់ទិញ ឬចង់ធ្វើដៃគូចែកចាយ អាចទាក់ទង ទូរសព្ទលេខ +៨៥៥ ៧៧ ៨១១ ១៦៨ ឬ អ៊ីម៉ែល៖ charlie.wu@m-telligent.com / alexchang@cdri.org.tw
- Video Advertisement -