រដ្ឋគ្រោងចំណាយជាង ២៤០លានដុល្លារ សាងសង់អាកាសយានដ្ឋានថ្មីចំនួន៣

រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជាង ២៤០លានដុល្លារ សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីចំនួន៣ ដែលជាអាកាសយានដ្ឋានបម្រើការហោះហើរក្នុងស្រុក។

យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល គម្រោងកសាងអាកាសយានដ្ឋានថ្មីចំនួន ៣ នេះ ស្ថិតក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ឆ្នាំ២០១៩-២០២៤។

របាយការណ៍ដដែលបង្ហាញថា រដ្ឋគ្រោងចំណាយថវិកាប៉ាន់ស្មាន ចំនួន ៨០លានដុល្លារ លើការសាងសង់អាកាសយានដ្ឋានកោះកុង (ថ្មី) និង ៦៥លានដុល្លារ សម្រាប់កសាងអាកាសយានដ្ឋានប៉ោយប៉ែត (ថ្មី)។

សម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរី រដ្ឋគ្រោងចំណាយថវិកាប្រមាណ ១០០ លានដុល្លារ។

គួរបញ្ជាក់ថា ក្រុមហ៊ុនចិនដែលធ្លាប់ចង់វិនិយោគលើអាកាសយានដ្ឋានមណ្ឌលគីរី បានដកខ្លួនចេញពីការវិនិយោគហើយ ព្រោះបញ្ហាថវិកាដែលបង្កពីវិបត្តិកូវីដ ដែលទាមទារឱ្យរដ្ឋត្រូវស្វែងរកវិនិយោគិនថ្មី។ នេះបើតាមសារព័ត៌មានក្នុងស្រុកចេញផ្សាយកាលពីថ្មីៗនេះ។

បច្ចុប្បន្ន កម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិ ចំនួន៣ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុដែលស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Cambodia Airports។

អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន ៣ ទៀត ស្ថិតនៅខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តកោះកុង កំពុងស្ថិតក្រោមការសាងសង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]