រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មីមួយខែ្ស ភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក

រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវថ្មីមួយខ្សែ គឺផ្លូវជាតិលេខ២៣ តភ្ជាប់រវាងស្រុកកោះធំ និងស្រុកលើកដែក ស្ថិតក្នុងខេត្តកណ្តាល ដែលនឹងសម្រួលប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យ នៅថ្ងៃទី២៧ ខែតុលា​ ឯកឧត្តម ស៊ុន​ ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា​ ក្រសួងបានសិក្សាចប់រួចហើយលើគម្រោងសាងសង់ផ្លូវជាតិលេខ២៣នេះ ដោយកំពុងរងចាំដាក់ដេញថ្លៃសាងសង់។

​ឯកឧត្តម ស៊ុន​ ចាន់ថុល ថ្លែងថា៖ “ផ្លូវជាតិលេខ២៣ ពីស្រុកកោះធំ ទៅលើកដែក បានសិក្សាចប់ហើយ ដែលផ្លូវនេះនឹងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់ភ្នំពេញ និងកាត់តាមផ្លូវជាតិលេខ១”។​

ទោះយ៉ាងណា ឯកឧត្តម មិនបានតម្លៃប៉ាន់ស្មាននៃគម្រោងសាងសង់ផ្លូវជាតិលេខ២៣នេះទេ៕

- Video Advertisement -