រដ្ឋចិនបើកភ្លើងខៀវលើគម្រោងបង្កើតTaxi ស្វ័យប្រវត្តគ្មានអ្នកបើក លើកដំបូង

រដ្ឋាភិបាលចិនបានផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សឈ្មោះ Baidu ឱ្យអភិវឌ្ឍ និងដំណើរការសេវាកម្ម ឡានTaxi ស្វ័យប្រវត្តិដែលគ្មានអ្នកបើកបរពេញលេញ ជាលើកដំបូង។

យោងតាមសារព័ត៌មាន GCR សេវាកម្មនេះមានឈ្មោះថា “Apollo Go” ដែលបច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យដំណើរការនៅក្នុងទីក្រុង Chongqing និង Wuhan ជាមួយនឹងរថយន្ត Apollo ចំនួន ៥ គ្រឿងដែលកំពុងដំណើរការនៅក្នុងទីក្រុងនីមួយៗ ក្នុងជំហានដំបូង។

ទីក្រុងទាំងពីរក៏បានបំពាក់ប្រព័ន្ធ 5G “Vehicle to Everything” ដែលភ្ជាប់យានជំនិះស្វ័យប្រវត្តិ (AVs) ទៅកាន់អ៊ីនធឺណិត។

ការអនុញ្ញាតឱ្យរថយន្តគ្មានអ្នកបើកនេះ ដំណើរលើផ្លូវ គឺធ្វើឡើងបន្ទាប់ពីរថយន្តបានឆ្លងកាត់ការធ្វើតេស្តជាមួយប្រតិបត្តិករសុវត្ថិភាពជាច្រើនសា។

Taxi គ្មានអ្នកបើកនេះ ក៏មានវិធានការសុវត្ថិភាពផ្សេងទៀតផងដែរ ដូចជាការបញ្ជាពីចម្ងាយក្នុងករណីមានបញ្ហា ដោយឆ្លងកាត់ការប្រមូលទិន្នន័យពីយានយន្តជាង ៣២ លានគ្រឿង។

- Video Advertisement -