រដ្ឋចិនស្នើឲ្យធនាគារធំៗ ៦ ចាក់លុយ ៨៤ ពាន់លានដុល្លារដើម្បីស្ដារវិស័យអចលនទ្រព្យ

និយតករហិរញ្ញវត្ថុនៃប្រទេសចិនបានស្នើសុំឱ្យធនាគារធំ ៗ ក្នុងស្រុកចំនួន ៦ ផ្តល់ជំនួយហិរញ្ញវត្ថុសរុប ៦០០ ពាន់លានយន់ (ឬស្មើនឹងជាង ៨៤ ពាន់លានដុល្លារ) ដើម្បីជួយស្ដារវិស័យអចលនទ្រព្យ។

ហិរញ្ញវត្ថុនេះ អាចជាការបញ្ចាំ ការផ្ដល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ និងការទិញមូលបត្របំណុលរបស់អ្នកអភិវឌ្ឍជាដើម។ នេះបើយោងតាម សារព័ត៌មាន Bloomberg កាលពីថ្មីៗនេះ។

សំណើរនេះគឺជាផែនការថ្មីបំផុតរបស់រដ្ឋាភិបាលចិន បន្ទាប់ពីចេញផែនការជាបន្តបន្ទាប់ ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យពីវិបត្តិបំណុលវណ្ណករបស់អ្នកអភិវឌ្ឍ។

យោងតាមរបាយការណ៍ ធនាគារទាំងនោះរួមមាន ធនាគារ Industrial & Commercial Bank of China Ltd., ធនាគារ China Construction Bank Corp, ធនាគារ PBOC, ធនាគារ CBIRC, ធនាគារ ICBC និង ធនាគារ China Construction Bank។

ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ទំហំការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ៧,៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដែលជាការថយចុះបន្ថែមទៀតពីឆមាសទី១។ (អានបន្ថែម)

យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិ (NBS) ការវិនិយោគអចលនទ្រព្យសរុបនៅក្នុងរយៈពេល ៨ ខែនេះគឺ មានប្រមាណ ៩ទ្រីលានយន់ (ឬស្មើនឹង១,៣ ទ្រីលានដុល្លារ។

ស័យអចលនទ្រព្យចិនធ្លាក់ចុះ ដោយសារតែកត្តាជាច្រើន ប៉ុន្តែមូលហេតុចំបងមួយគឺវិបត្តិបំណុលរបស់អ្នកអភិវឌ្្ឍធំៗ ជាច្រើនដូចជាEvergrande ជាដើម។

កាលពីថ្មីៗនេះ ក្រុមហ៊ុន China Evergrande បានប្តេជ្ញាថានឹងចាប់ផ្តើមការសាងសង់គម្រោងអចលនទ្រព្យដែលជាប់គាំងទាំងអស់ឡើងវិញ នៅចុងខែកញ្ញា ដែលជាការឆ្លើយតបទៅនឹងការដែលអ្នកទិញរាប់ម៉ឺននាក់ធ្វើពហិការមិនព្រមបង់ប្រាក់ដល់ធនាគារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]