រដ្ឋថៃ៖ បរទេសអាចទិញ និងកាន់កាប់ដីពេញសិទ្ធិ១០០% បាន បើ…

គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលថៃកាលពីថ្ងៃទី ២៥ តុលា កន្លង បានសម្រេចយល់ព្រមអនុញ្ញាតឱ្យជនបរទេសទិញផ្ទះ និងដី បាន ប្រសិនបើពួកគេវិនិយោគយ៉ាងហោចណាស់ ៤០ លានបាត ឬជាង១ លានដុល្លារអាមេរិក។

សេចក្ដីសម្រចនេះ នឹងចូលជាធរមានឆាប់ៗ ដោយនឹងមានសុពលភាព ៥ ឆ្នាំ។ នេះបើយោងតាមសារពត៌មាន The Nation។

សំណើនេះត្រូវបានក្រសួងមហាផ្ទៃលើកឡើងកាលពីខែឧសភា ក្នុងគោលបំណងទាញយកការវិនិយោគពីបរទេស និងនាំជនបរទេសដែលមានជំនាញពិសេសមកប្រទេសថៃ។

ដើម្បីមានសិទ្ធិទទួលបាន ជនបរទេសនឹងតម្រូវឱ្យបញ្ជាក់ថាពួកគេបានវិនិយោគយ៉ាងតិច ៤០ លានបាតនៅក្នុងប្រទេសថៃ ហើយរក្សាការវិនិយោគនោះក្នុងរយៈពេលយ៉ាងតិច ៣ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃដែលពួកគេដាក់ពាក្យស្នើសុំទិញ។

ការវិនិយោគអាចធ្វើឡើងច្រើនរូបភាព ដូចជា មូលបត្របំណុលរបស់រដ្ឋ ឬស្ថាប័នពាក់ព័ន្ធ ភាគហ៊ុននៃមូលនិធិអចលនទ្រព្យ និង ភាគហ៊ុននៃនីតិបុគ្គលដែលទទួលបានសិទ្ធិជាក្រុមប្រឹក្សាវិនិយោគ ជាដើម។

ជនបរទេសដែលស្នើសុំទិញដី និង/ឬផ្ទះ ត្រូវតែផលិតវិញ្ញាបនបត្របញ្ជាក់ពីការវិនិយោគរបស់ពួកគេ។

ជនបរទេសអាចទិញដី និង/ឬផ្ទះ នៅទីក្រុងបាងកក ប៉ាតាយ៉ា និងតំបន់ក្រុង ឬតំបន់ផ្សេងទៀតដែលត្រូវបានសម្គាល់ជាតំបន់លំនៅដ្ឋាននៅក្នុងខេត្ត។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]