រដ្ឋបានចេញអាជ្ញាបណ្ណបូមខ្សាច់ស្ទឹង និង ទន្លេ គិតជាផ្ទៃប្រមាណជា ២ពាន់ហិកតា

ក្រសួងរ៉ែ​ និងថាមពល បានពន្យល់ពីការចេញអាជ្ញាបណ្ណបូមខ្សាច់ពីទន្លេ និងស្ទឹង ខណៈក្រសួងបានចេញអាជ្ញាបណ្ណបូមខ្សាច់​មានផ្ទៃដីសរុប ២ពាន់ហិកតា។

ឯកឧត្តម អ៊ឺង ឌីប៉ូឡា​ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ទទួលស្គាល់ថា ការទាញយកធនធានរ៉ែសំណង់ ជាពិសេស​ខ្សាច់ តែងតែរងការរិះគន់ពីសាធារណជន លើករណីបាក់ច្រាំងកន្លងមក។​

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែសីហា ឯកឧត្តម បញ្ជាក់ថា មុននឹងចេញអាជ្ញាបណ្ណបូមខ្សាច់ម្តងៗ ក្រសួងបានធ្វើការសិក្សាច្បាស់លាស់ណាស់ អំពីស្ថានភាពទន្លេ យើងមិនចេះតែចេញឱ្យគ្រប់ទីតាំងទន្លេនោះទេ។

ឯកឧត្តម អ៊ឺង ឌីប៉ូឡា ថ្លែងថា៖ “ការដែលយើងចេញអាជ្ញាបណ្ណ គឺយើងត្រួតពិនិត្យច្បាស់លាស់ណាស់ ហេតុអ្វីយើងត្រូវចេញនៅតំបន់ណាមួយ។ មិនត្រឹមតែមើលទៅលើសក្តានុពលរ៉ែទេ យើងមើលទៅដល់ការប៉ះពាល់ដល់សង្គម បរិស្ថាន​ ជាពិសេស យើងជួយសម្រួលផ្លូវនាវាចរណ៍”។

តបទៅនឹងការលើកឡើងថាអាជីវកម្មបូមខ្សាច់បង្កឱ្យបាក់ច្រាំងទន្លេ និងស្ទឹង អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា៖ “បូមបាក់ច្រាំង បើសិនការបូមនោះ មិនគោរពទៅតាមលក្ខ័ណបច្ចេកទេស ទៅតាមដែនអាជ្ញាបណ្ណដែលក្រសួងបានកំណត់ចេញ”។

ក្រសួងបានចេញអាជ្ញាបណ្ណបូមខ្សាច់ពីទន្លេ និងស្ទឹង មានផ្ទៃដីសរុប ប្រមាណ២ពាន់ហិកតា ឬប្រមាណ ៣ភាគរយនៃផ្ទៃសរុបនៃទន្លេ និងស្ទឹងនៅក្នុងប្រទេស។​

របាយការណ៍ក្រសួងបង្ហាញ ថា ការបូមខ្សាច់សំណង់ មានបរិមាណ ១.៥៣លានម៉ែត្រត្រីគុណ និងដីល្បាប់ខ្សាច់ ៦.៣៥លានម៉ែត្រត្រីគុណ ក្នុងឆមាសទី១ឆ្នាំ២០២២នេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]