រដ្ឋប្រកាសដាក់Wifiលឿនបំផុត ដោយឥតគិតថ្លៃជិត ២០០ទីតាំង ក្នុងអំឡុងស៊ីហ្គេម

 ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ១៨៦ ទីតាំង។
ការផ្តល់ជូននេះ គឺដើម្បីចួលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នេះ។
ជាមួយនឹងទីតាំងគោលទាំងនេះ រួមមាន៖
– សាលក្នុងពហុកីឡាដា្ឋន (Indoor Hall)
– សាលទស្សនិកជន VIP (VIP Audiences)
– សាលទស្សនិកជនខាងក្រៅ (Outdoor Audiences)
– វិមានកីឡដ្ឋាន
– មណ្ឌលកីឡាហែលទឹក
– មណ្ឌលកីឡាហុកគី
– មណ្ឌលកីឡាក្នុងសាល
– មណ្ឌលកីឡាវាយសី និងវាយកូនឃ្លីលើតុ
– មណ្ឌលកីឡាវាយកូនបាល់
– សាលហាត់កីឡាប្រយុទ្ធ
– តំបន់សាធារណៈខាងក្រៅពហុកីឡដ្ឋាន។
ដើម្បីប្រើប្រាស់ WiFi សាធារណ:ដោយឥតគិតថ្លៃនេះបាន សូមស្កេន QR Code ក្នុងរូបខាងនេះ ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

  ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទី […]

គម្រោងធំៗ ២ នៅកម្ពុជា ក្រោមជំនួយរបស់ជប៉ុន ឈ្នះពានអន្តរជាតិនៅប្រទេសជប៉ុន

គម្រោងធំៗចំនួន ០២ នៅកម្ពុជា ស្ថិតក្រោមជំនួយរបស់ជប៉ុន ទទ […]

ខេត្តព្រះសីហនុជាប់ជាទីក្រុងដែលមានពិធីឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤

ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាទីក្រុងជាប់ជាទីក្រុងដែលម […]