រដ្ឋមន្ដ្រីក្រសួងសាធារណការ ជំរុញឱ្យស្រ្តីចូលរៀនជំនាញវិស្វករហេដ្ឋារចនាសម្ព័ន្ធបន្ថែម

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យស្រ្ដីចូលរៀនជំនាញវិស្វករសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យបានច្រើនជាមុន ព្រោះស្រ្ដីក៏មានសក្ដានុពល និងជាធនធានមនុស្សដែលមានគុណភាពដូចនឹងបុរសដែរ ខណៈតម្រូវការវិស្វករជំនាញលើផ្នែកនេះកំពុងកើនឡើងជាបន្តបន្ទាប់។

ក្នុងកម្មវិធី តម្រង់ទិសជំនាញសិក្សា និងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កាលថ្ងៃ ទី២១ ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា វិទ្យាស្ថាននឹងផ្ដល់ជូនការបញ្ចុះតម្លៃ ៥០% ចំពោះនិសិត្សស្ដ្រីដែលចង់ចូលរៀន ដែលនេះគឺជាការលើកទឹកចិត្ត។

ឯកឧត្តមបានលើកឡើងថា៖ «គ្រប់សិស្សជាស្ដ្រី ដែលមកដាក់ពាក្យចូលរៀន នៅវិទ្យាស្ថានតេជោសែន គឺយើងបញ្ចុះតម្លៃ៥០% ព្រោះខ្ញុំចង់ជំរុញឱ្យមានវិស្វករខាងស្ដ្រីផង កុំឱ្យថា មានតែវិស្វករបុរសសាងសង់ផ្លូវ ស្ពានបាន មិនមែនទេស្ដ្រីក៏សាងសង់បានដែរ ដើម្បីលើកទឹកចិត្ត ស្ដ្រីខ្មែរយើង ក្លាយជាវិស្វករ»។

«បច្ចុប្បន្ននៅកម្ពុជា មានគម្រោងសាងសង់ហេដ្ឋានរចនាសម្ព័ន្ធយ៉ាងច្រើន ហើយចំណាយថវិការាប់ពាន់លានដុល្លារ ដូច្នេះយើងត្រូវការវិស្វករច្រើនទៀត។ ក្រោយបញ្ចប់ការសិក្សា សង្ឃឹមថានិស្សិតនឹងអាចសាងសង់ស្ពាន និងផ្លូវ ដោយមិនពឹងផ្អែក លើអ្នកបច្ចេកទេសបរទេស»។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងចាប់ទទួលពាក្យ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

ក្នុងនោះ តម្លៃសិក្សា ៦០០ដុល្លារ ក្នុង១ឆ្នាំ ហើយអាហារូបករណ៍ ១០០% សម្រាប់និស្សិតឆ្នើម ចំនួន៥០នាក់ រយៈពេល៤ឆ្នាំ (៥ឆ្នាំសម្រាប់វិស្វករ)។ ដោយឡែក អាហារូបករណ៍៥០% សម្រាប់និស្សិតនារី រយៈពេល៤ឆ្នាំ (៥ឆ្នាំសម្រាប់វិស្វករ)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]