រដ្ឋមន្រ្តីក្រសួងរ៉ែប្តេជ្ញាប្រើបច្ចេកវិទ្យាដើម្បីធ្វើឱ្យល្បាយប្រភពថាមពល ប៉ះពាល់បរិស្ថានទាបជាងមុន

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ទៅអនាគត កម្ពុជានៅតែបន្តពឹងផ្អែកលើឥន្ទនៈហ្វូស៊ីល (Fossil Fuel) ដើម្បីផលិតថាមពល ក្នុងគោលបំណងដើម្បីធានាសន្តិសុខថាមពល និងកំណើនសេដ្ឋកិច្ច ប៉ុន្តែនឹងទាញប្រយោជន៍ពីបច្ចេកវិទ្យាមកធ្វើឱ្យការផលិតថាមពលស្អាត និងប៉ះពាល់បរិស្ថានទាបជាងមុន។

លើសពីនេះ ក្រសួងក៏នឹងបន្តជំរុញឱ្យមានការប្រើប្រាស់ថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី សូឡា និងជីវម៉ាស ឱ្យច្រើនជាមុនផងដែរ។

ថ្លែងនៅក្នុងវេទិកា Asia CCUS Network Forum លើកទី១ កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្នុងឆ្នាំ២០២០ ប្រភពថាមពលចម្បងរបស់កម្ពុជា រួមមាន ៦០% បានពីឥន្ទនៈហ្វូស៊ីលដូចជាធ្យូងថ្ម និងប្រេង ហើយ ៤០%ទៀត បានពីប្រភពថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី សូឡា និងជីវម៉ាស។

ឯកឧត្តម បន្តថា៖ «ប្រភពថាមពលកម្ពុជា នៅតែបន្តពឹងផ្អែក លើការប្រើប្រាស់ឥន្ទនៈហ្វូស៊ីលនាពេលអនាគត។ ដូច្នេះហើយ គឺចាំបាច់ណាស់ក្នុងការធានាថា ឥន្ទនៈហ្វូស៊ីលដូចជាធ្យូងថ្ម ប្រេង និងឧស្ម័នធម្មជាតិ ជាដើម ត្រូវបានប្រើប្រាស់តាមរបៀបស្អាតជាងមុន ដោយប្រើបច្ចេកវិទ្យាចាប់យក និងស្តុកកាបូនទុក»។

«ប៉ុន្តែបើសម្លឹងមើលដល់ឆ្នាំ ២០៤០ ខាងមុខ បច្ចេកវិទ្យាថាមពលផ្សេងៗ ដូចជាឧស្ម័នធម្មជាតិ និងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងល្បាយប្រភពថាមពលរបស់កម្ពុជា» ឯកឧត្តម បានបន្ត។

គួរបញ្ជាក់ថា ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះដោយសារវីដ-១៩។ កត្តាបានធ្វើឱ្យរោងចក្រ និងអាជីវកម្មក្នុងវិស័យទេសចរណ៍បិទទ្វារ ដែលក៏ធ្វើឱ្យតម្រូវការថាមពលបានចុះប្រមាណ ២០% ធៀបនឹងឆ្នាំ២០១៩។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]