រដ្ឋស្នើឱ្យ Samsung C & T ជួយសង់ផ្លូវល្បឿនលឿន ប្រព័ន្ធMass Transit ផ្លូវក្រវាត់ក្រុង និងផែ

ក្រុមហ៊ុនសាជីវកម្ម Samsung C & T បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែមានការរីក ចម្រើនបន្ថែមទៀត។

នេះជាការលើកឡើង គណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម Samsung C & T ដឹកនាំដោយលោក Han Jung Suk ក្នុងកិច្ចប្រជុំអនឡាញ ជាមួយនឹង ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ កាលពីថ្ងៃទី ២៤ មករា កន្លងមកនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន និងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្ម Samsung C & T ពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍផ្លូវល្បឿនលឿន មធ្យោបាយដឹកជញ្ជូនសាធារណៈ(Mass Transit) និងផ្លូវក្រវាត់ក្រុងរាជធានីភ្នំពេញ ព្រមទាំងកំពង់ផែជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍រាល់ការវិនិយោគគ្រប់ប្រភេទទាំងអស់ ជាពិសេសការវិនិយោគក្នុងភាពជាដៃគូរដ្ឋនិងឯកជន (PPP) និងការវិនិយោគឈរលើគោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ (BOT)។

បង្កើតឡើងក្នុងឆ្នាំ១៩៨៣ ក្រុមហ៊ុនសាជីវកម្ម Samsung C&T គឺជាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ក្រោមក្រុមហ៊ុនមេ Samsung Group របស់ប្រទេសកូរ៉េខាងត្បូង ហើយមាន ។

- Video Advertisement -