រដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្តពិសេស ដល់ក្រុមហ៊ុនផលិតដែកដ៏ធំ១ នៅព្រះសីហនុ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយ  ឯកឧត្តម​បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រុមការងារ បានប្រជុំសម្រេចផ្តល់ការលើកទឹកចិត្តពិសេស ជូនក្រុមហ៊ុនវិនិយោគក្នុងឧស្សាហកម្មធុនធ្ងន់ផ្នែកកែច្នៃដែក ដែលមានសកម្មភាពអាជីវកម្មដូចជា ការពន្លា, ការច្រៀកដែកសន្លឹក និង ដែករនាប ដើម្បីកែច្នៃទៅធ្វើគ្រោងដែកផ្សេង​ៗ សម្រាប់បម្រើការក្នុងវិស័យសំណង់។ ក្រុមហ៊ុននេះមានឈ្មោះថា HUALE STEEL (CAMBODIA) CO., មានទុនវិនិយោគប្រមាណ ៤០លានដុល្លារ និងបានទួលវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២០ កញ្ញា ២០២៣។ (អានបន្ថែម)

នាឱកាសនោះ ក្រុមការងារកំពុងពិនិត្យ និងពិភាក្សា ដើម្បស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល លើការស្នើសញ្ជាតិខ្មែររបស់វិនិយោ​គិនដែលមានសក្តានុពលខ្ពស់ចំនួន ២រូប ដែ​លមានគម្រោងវិនិយោគពាក់ព័ន្ធនឹងការកែច្នៃអាលុយមីញ៉ូម និងកា​រវិ​និយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុប ចំនួន ១១០លា​នដុល្លារអាម៉េរិក ក្នុងទំហំដី ៣០៣ហិកតា។

គួរជម្រាបដែរថា ត្រឹមរយៈពេល ១០ខែប៉ុណ្ណោះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោ​លកា​រណ៍ផ្តល់ការដោះស្រាយដោយការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅខេត្តព្រះសីហនុបានចំ​នួ​ន​​សរុ​ប ១៦៥គម្រោងហើយ ដែលនេះបើគិតចាប់តាំងពីបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែតកាលពីថ្ងៃទី៣១ ខែមករា រហូតមកដល់ខែតុលា ឆ្នាំ២០២៤ នេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]