រថយន្ត ៤ម៉ាកថ្មីទៀត នឹងបង្កើតរោងចក្រដំឡើងលើទឹកដីកម្ពុជា

ក្រៅពីរថយន្ត Ford នៅមានរថយន្តម៉ូដែលថ្មីចំនួន ៤ទៀត នឹកបើករោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា។ ទីតាំងរោចចក្រថ្មីនេះ នឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Cam MJ Industrial Park ផ្លូវជាតិលេខ៣ ក្នុងភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ១៧ មិថុនា នេះ។

រថយន្តទាំង ៤ម៉ាកនេះ រួមមាន ម៉ាក Soueast មាន ៤ម៉ែល ជាប្រភេទរថយន្តទេសចរណ៍ ម៉ាក FAW មាន ៥ម៉ូដែល ជាប្រភេទរថយន្តដឹកទំនិញ ម៉ាក Dongfeng មាន ១០ម៉ូដែល ជាប្រភេទរថយន្តទេសចរណ៍ និង ម៉ាក MG មាន ៤ម៉ូដែល ជាប្រភេទរថយន្តទេសចរណ៍។

គេរំពឹងថា ការវិនិយោគរបស់ក្រុមហ៊ុន GTV Motor នេះនឹងបង្កើតការងារបានចំនួន ៧៣៨កន្លែង។

គួរបញ្ជាក់ដែលថា នេះគឺដំណឹងល្អមួយសម្រាប់កម្ពុជា បន្ទាប់ពីរថយន្ត Ford ជារថយន្តពេញនិយមនៅកម្ពុជា ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុន RMA Automotive (Cambodia) បានប្រកាសបើកសម្ពោធរោងចក្រដំឡើងរថយន្តនៅក្នុងទឹកដីខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៦ មិថុនា នេះ។ (អានបន្ថែម)

នៅថ្ងៃខាងមុខ មិនត្រឹមតែរថយន្ត Ford និងរថយន្តទាំង ៤ម៉ាកខាងលើនេះទេ រថយន្ត ISUZU របស់ជប៉ុន ក្រោមការវិនិយោគរបស់ក្រុមហ៊ុន K (Cambodia) Co Ltd ក៏នឹងបង្កើតរោងចក្រដំឡើងរថយន្ត ក្នុងទឹកដីខេត្តកំពង់ស្ពឺផងដែរ ដែលមានទុនវិនិយោគសរុប ៧,៣លានដុល្លារ នេះបើតាមការប្រកាសផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីដើមឆ្នាំ២០២២ ថ្ងៃទី ១៧ កុម្ភៈ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]