រមណីយដ្ឋានប្រាសាទកោះកេរ (អតីតរាជធានីខ្មែរមុនសម័យអង្គរ) ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក

ប្រាសាទកោះកេរ ដែលល្បីថាជាប្រាសាទពីរ៉ាមីតខ្មែរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ តាមការសម្រេចជាឯកច្ឆ័ន្ទដោយសេចក្តីសម្រេចលេខ ៤៥ COM 8B.8 របស់ណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ការសម្រេចបញ្ជូលរមណីដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោកនេះ ធ្វើឡើងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជោគជ័យនេះ គឺជាការនាំមកនូវកិត្យានុភាពថ្មីមួយទៀតសម្រាប់ប្រាសាទខ្មែរ។ មោទកភាពជាតិនេះ គឺជាការរំលឹកពីរ សារៈសំខាន់ជាសកល ពិសេសរបស់ប្រាសាទនេះ ថាជាកំណប់ទ្រព្យសកលលោកដែលមានតម្លៃហួសពីក្របខណ្ឌព្រំដែនប្រទេសឬជាតិសាសន៍ តែជាទ្រព្យសាកល និងឈរជាសក្ខីកម្មបញ្ជាក់ពីភាពច្នៃប្រតិដ្ឋកំពូលនៃបញ្ញាញាណរបស់មនុស្សជាតិខ្មែរកាលពីជំនាន់មុន។

ប្រាសាទ​ដែលធ្លាប់ជាបេះដូងនៃចក្រភពខ្មែរបុរាណនេះ លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់​ស្ថិត​នៅ​ក្នុង​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ភូមិ​កោះកេរ្តិ៍ ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ប្រាសាទ​នេះ​មាន​ចម្ងាយ​ប្រមាណ ១២០គីឡូម៉ែត្រ​ពី​ខេត្ត​សៀមរាប និង ៦០គីឡូម៉ែត្រ​ពី​ព្រះវិហារ។ អ្នក​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​ភ្នំពេញ​ អាច​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ ៤៦០គីឡូម៉ែត្រ ដើម្បី​ទស្សនា​ភាព​អស្ចារ្យ​នៃ​ស្ថាបត្យកម្មដ៏ស្កឹមស្កៃមួយ​នេះបាន។

ពេលទៅដល់រមណីយដ្ឋានកោះកេរនេះ បច្ចុប្បន្នយើងមើលឃើញត្រឹមតែសំណង់ប្រាសាទ តែកាលពីជាង ១០០០ឆ្នាំមុន ទីនេះគឺជាអតីតរាជធានីខ្មែរបុរាណ ឈ្មោះឆោកគគ៌រ្យ ឬលិង្គបុរៈ ដែលត្រូវបានកសាងឡើងក្នុងសតវស្សទី១០ (ឆ្នាំ៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរផ្សេងទៀតសម័យមុនអង្គរ។

ដោយលាតសន្ធឹងលើផ្ទៃដី ១៦គីឡូម៉ែត្រការ៉េ និងរោមព័ទ្ធទៅដោយប្រាង្គប្រាសាទជាច្រើនទៀតចំនួន ៩៨ ដ៏អស្ចារ្យនៅជុំវិញ ប្រាសាទកោះកេរនេះ ត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសចំពោះការគោរពបូជាសាសនាព្រាហ្មណ៍បុរាណ។ ភាពអស្ចារ្យនៃប្រាសាទនេះ រំលេចទៅដោយការរចនាជារាងពីរ៉ាមីតមានប្រាំពីរជាន់ និងកម្ពស់ ៣៥ម៉ែត្រ ដែលបង្ហាញពីជំនាញខាងវិញ្ញាណ និងស្ថាបត្យកម្មយ៉ាងជ្រាលជ្រៅរបស់ស្ថាបត្យករខ្មែរជំនាន់បុរាណ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]