រយៈពេល១ខែ កម្ពុជាទទួលបានគម្រោងថ្មីចំនួន៥១ មានទុនវិនិយោគជាង $៦០០លាន

ក្នុងរយៈពេលត្រឹមតែមួយខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាបន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន៥១ ក្រោមទុនវិនិយោគសរុបរហូត ៦០៨លានដុល្លារ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

CDC បន្តថា គម្រោងដែលទទួលបានការចុះបញ្ជីក្នុងខែសីហា ឆ្នាំ២០២៥ មានចំនួន ៥១គម្រោង មានទុនវិនិយោគ ៦០៨លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៧ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៦គម្រោង។

ប្រភពដដែលបានបង្ហាញទៀតថា ក្នុងខែសីហានេះ ប្រភពទុនវិនិយោគដែលឈានមុខគេ រួមមាន៖១. កម្ពុជាមានជិត ៤៦%, ២. ចិនជិត ៤៤%, ៣. សិង្ហបុរីមានជាង ៦%, ៤. អង់គ្លេសមានជិត ៣%, កោះ Caymanមានជិត ២%, ៦. កោះ: British Virgin មានជិត ១% និងជប៉ុនមានជិត ១% ។

គួរបញ្ជាក់ថា បើគិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥នេះ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤៩១គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៧,២ពាន់លានដុល្លារ មានការកើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ពាន់លានដុល្លារ ស្មើនឹង ប្រមាណ ៥០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ជាការកត់សម្គាល់ បើប្រៀបធៀបនឹងចំនួនគម្រោងវិនិយោគដែលបានចុះបញ្ជីពេលពេញ១ឆ្នាំ២០២៤ ដែលមានត្រឹមតែ ៤១៤គម្រោង គឺតិចជាងចំនួនគម្រោងវិនិយោគដែលបានចុះបញ្ជីក្នុងរយៈពេលត្រឹមតែ៨ខែ ក្នុងឆ្នំា២០២៥ ដល់ទៅ ៧៧គម្រោង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]