រោងចក្រអគ្គិសនីធ្យូងថ្ម តម្លៃជិត ៣០០ដុល្លារ នៅឧត្តរមានជ័យ នឹងបញ្ចប់យឺតជាងផែនការ

រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ២៦៥មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ នឹងបញ្ចប់ការសាង់សង់យឺតជាផែនការ ដោយសារវិបត្តិកូវីដ១៩ ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល។

ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកថាមពល បានឱ្យដឹងថា ការយឺតយ៉ាវនេះគឺដោយសារតែ ការរាំងស្ទះនៃការនាំចូលសម្ភារៈមួយចំនួនពីក្រៅប្រទេស និងការពន្យារពេលពិនិត្យដោយក្រុមជំនាញបរទេស ដោយសារការបិទច្រកចេញចូល។

ឯកឧត្តម វិកទ័រ ហ្សូណា ថ្លែងថា៖ «តាមផែនការ ត្រូវបញ្ចប់ចុងឆ្នាំ២០២២ ប៉ុន្តែមានការយឺតយ៉ាវ ដោយសារកូវីដ បញ្ហាក្រុមជំនាញប្រឹក្សាមកត្រូវចត្តាឡីស័ក១៤ថ្ងៃ ទាំងកម្មករជាដើម»។

យ៉ាងណាមិញ ឯកឧត្តមមិនអាចបញ្ជាក់បានថា ពេលនេះគម្រោងបញ្ចប់បានប៉ុន្មានភាគរយ ហើយការដ្ឋានឹងត្រូវពន្យារដល់ពេលណានោះទេ ប៉ុន្តែឯកឧត្តមអាចបញ្ជាក់បានត្រឹមថាការយឺតយ៉ាវនេះមិនមែនជាបញ្ហាទេ ដោយសារតម្រូវការអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្នក៏កំពុងធ្លាក់ចុះដែរ។

គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន Han Seng Coal Mine Co Ltd ជាមួយនឹងទឹកប្រាក់វិនិយោគ ២៩៤លានដុល្លារ ដែលស្ថិតនៅស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ។ ពេលដាក់ឱ្យដំណើរការ ការបញ្ចេញថាមពលនឹងត្រូវភ្ជាប់ចូលអនុស្ថានីយនៅខេត្តសៀមរាប។

គិតត្រឹមចុងឆ្នាំ ២០២០ គម្រោងសម្រេចបានយ៉ាងហោចប្រមាណ ៦០%។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]