វិនិយោគិនតួកគី ចង់និយោគលើវិស័យសំណង់ ថាមពល និងរ៉ែ នៅកម្ពុជា

វិនិយោគិនតួកគី សម្លឹងការវិនិយោគលើវិស័យសំណង់ ថាមពល និងរ៉ែ នៅកម្ពុជា ខណៈចាត់ទុកកម្ពុជា ជាប្រទេសមានសក្តានុពល ក្នុងវិស័យវិនិយោគ។ នេះបើយោងតាមសភាពាណិជ្ជកម្មកម្ពុជា។

នេះជាការលើកឡើង របស់លោក Ferudun Cevahiroglu ប្រធានសហព័ន្ធធុរជនឧស្សាហកម្មតួកគី ក្នុងជំនួបកាលពីថ្ងៃទី២៦ ខែកុម្ភៈ ជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅក្រុងអាំការ៉ា។

ក្នុងជំនួបខាងលើនេះ សមាជិកនៃសហព័ន្ធធុរជនឧស្សាហកម្មតួកគី បានចូលរួមពិភាក្សា និងសិក្សាស្វែងយល់ពីបរិយាសកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើផ្នែកសំខាន់ៗរួមមាន ការនាំចេញនាំចូល វាយណភណ្ឌបែបប្រពៃណី សំណង់ ថាមពល រ៉ែ កសិកម្ម ។ល។

លោកប្រធាន ក៏បានស្នើឱ្យមានកិច្ចប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យសំណង់ ថាមពល ធនធានរ៉ែ និងបច្ចេកវិទ្យា។

លោកគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានប្រវត្តិសាស្ត្រយូរលង់ និងមានសក្តានុពលខ្ពស់។ ហេតុនេះ លោកសង្ឃឹមថាធុរជននៃប្រទេសទាំងពីរនឹងអាចអភិវឌ្ឍគម្រោងរួមគ្នាក្នុងវិស័យសំខាន់ៗខាងលើ។

ឧកញ៉ា លឹម ហេង បានជម្រាបជូនអំពីច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការលើកទឹកចិត្តខ្ពស់ចំពោះវិនិយោគិន។

ក្រៅពីតួកគី អ្នកវិនិយោគអ៊ីរ៉ង់ថ្មីៗនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍លើវិស័យប្រេងនិងឧស្ម័ននៅក្នុងប្រទេសកម្ពុជាផងដែរ។ (អានបន្ថែម)

ជាក់ស្ដែងបន្ទាប់ពីក្រុមហ៊ុន KrisEnergy បានបិទប្រតិបត្តិការបូមប្រេងរបស់ខ្លួននៅក្នុងអណ្តូងប្រេងអប្សរាកាលពីខែមិថុនាឆ្នាំមុន ប្រទេសជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ស្រដៀងគ្នានេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]