វិនិយោគិនអាស៊ីចាប់ផ្ដើមងាកមកវិនិយោគលើអចលនទ្រព្យនៅលោកខាងលិច ដោយសារទីផ្សារមានភាពនឹងនរ

អត្ថបទផ្សព្ធផ្សាយ៖ ក្នុងប៉ុន្មានចុងក្រោយនេះ ការរីកលូតលាស់នៃសេដ្ឋកិច្ចឥតឈប់ឈរ បានធ្វើឱ្យចំណូលរបស់ប្រជាជននៅទ្វីបអាស៊ីមានការកើនឡើងខ្លាំង។ កត្តានេះបាន និងកំពុងធ្វើឱ្យអ្នកវិនិយោគជាច្រើនមកពីប្រទេសនានានៃទ្វីបអាស៊ី ងាកទៅចាប់អារម្មណ៍ចង់វិនិយោគនៅសហរដ្ឋអាមេរិក ដោយយល់ឃើញថាទីនោះគឺជាទីតាំងសុវត្ថិភាពសម្រាប់ការបណ្ដាក់ទុន។

លោក Steven Kay ស្ថាបនិក និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុន Golden Gate Global បានឱ្យដឹងថា មានហេតុផលសំខាន់ៗ ជាច្រើនដែលធ្វើឱ្យអ្នកវិនិយោគអន្តរជាតិសម្រេចចិត្តមកទិញផ្ទះ ឬវិនិយោគលើអចលនទ្រព្យនានានៅសហរដ្ឋអាមេរិក។ ហេតុផលទាំងនោះរួមមាន៖

១)​ ការបណ្ដាក់ទុននៅសហរដ្ឋអាមេរិកជាការវិនិយោគដែលមានសុវត្ថិភាពខ្ពស់ ពោលគឺមិនសូវមានហានិភ័យរឿងទីផ្សារដួលរលំ
២) តម្លៃជាមធ្យមកើនឡើងជាបន្តបន្ទាប់
៣) ស្ថានភាពសេដ្ឋកិច្ចដែលស្ថេរភាពខ្ពស់
៤) អត្រាដាក់ជួលវិញដែលមានតម្លៃខ្ពស់
៥) សហរដ្ឋអាមេរិកជាទីតាំងល្អមួយសម្រាប់ការសិក្សា ប្រសិនបើអ្នកចង់វិនិយោគហើយទៅរស់នៅទីនោះ។

កត្តាទាំងនេះ ក៏បានជំរុញឱ្យទីផ្សារអចលនទ្រព្យនៅប្រទេសអាមេរិកមានសន្ទុះជាបន្តបន្ទាប់ ពិសេសគឺការកើនឡើងនៃតម្រូវការ។

គួរបញ្ជាក់ផងដែរ សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ទិញអចលនទ្រព្យនៅអាមេរិក អាចធ្វើបានតាមរយៈក្រុមហ៊ុន Golden Gate Global និង ក្រុមហ៊ុន Isaford Co Ltd។ ក្រុមហ៊ុនទាំងពីរនេះ ដើរតួរជាអ្នកសម្របសម្រួល និងជួយជ្រើសរើសគេហដ្ឋានឱ្យស័ក្ដសមនឹងតម្រូវការរបស់អ្នក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]