សញ្ជាតូបនីយកម្មកម្ពុជាតាមកម្មវិធីវិនិយោគ ជាប់លេខ១១ ក្នុងលោក ជាចលករចម្បងជំរុញការវិនិយោគអចលនទ្រព្យក្នុងស្រុក

ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងមើលឃើញការកើនឡើងនៃការចាប់អារម្មណ៍ពីបរទេស ក្នុងនោះកម្មវិធីសញ្ជាតូបនីយកម្មកម្ពុជាតាមរយៈការវិនិយោគ Citizenship by Investment (CBI) អាចជាចំណុចទាក់ទាញដ៏សំខាន់មួយសម្រាប់វិនិយោគិនបរទេសមកលើវិស័យអចលនទ្រព្យ។ ថ្មីៗនេះការផ្តល់សញ្ជាតិកម្ពុជាតាមរយៈការវិនិយោគជូនដល់វិនិយោគិតបរទេស ទទួលបានចំណាត់ថ្នាក់លេខ១១ក្នុងពិភពលោកយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុន Henley & Partners ។ សញ្ជាតូបនីយកម្មនេះ ផ្តល់ឱ្យវិនិយោគិនបរទេសនូវច្រកផ្លូវដើម្បីក្លាយជាម្ចាស់អចលនទ្រព្យជាពិសេសដីដោយសេរីនៅក្នុងប្រទេស។

កាលពីមុន វិនិយោគិនបរទេសដែលចង់មករកស៊ីលើដីកម្ពុជា ត្រូវបំពេញបែបបទតាមបទប្បញ្ញត្តិដ៏ស្មុគស្មាញ ហើយភាគច្រើនងាកទៅរកច្រកការបណ្តាក់ទុនរួមគ្នាជាមួយអ្នកក្នុងស្រុកវិញ។ ទោះយ៉ាងណាក៏ដោយ កម្មវិធីសញ្ជាតូបនីយកម្មតាមការវិនិយោគ បានកែប្រែចំណុចនេះ ដោយផ្តល់នូវផ្លូវត្រង់ និងសុវត្ថិភាពដល់ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរឱ្យមានសិទ្ធិកាន់កាប់ដីនៅកម្ពុជាដោយផ្ទាល់តែម្តង។

គំរូដ៏លេចធ្លោរបស់តារាហូលីវូដស្រីអែនជេលីណា ជូលី ( Angelina Jolie) បង្ហាញពីអត្ថប្រយោជន៍នៃកម្មវិធីនេះ ដោយសារនាងមិនត្រឹមតែទទួលបានសញ្ជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានវិនិយោគលើវិស័យអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេសផងដែរ។

លោក Daniel Ho សហស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមនៃក្រុមហ៊ុន Juwai IQI អះអាងថា “ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាកំពុងមើលឃើញការទាក់ទាញដែលមិនធ្លាប់មានពីមុនមក ដែលជំរុញដោយការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីអ្នកទិញបរទេស។ ការបើកច្រកព្រំដែនរបស់ប្រទេសចិនឡើងវិញនៅឆ្នាំ ២០២៣ បានជំរុញការវិនិយោគរបស់ចិនយ៉ាងច្រើន និងបានពង្រីក​ចំនួន​អ្នក​វិនិយោគចិន​ធំៗ​ដែលកំពុង​សម្លឹង​មើល​ដី​កម្ពុជា​ច្រើន​ជាង​ដប់​ដង។”

ទោះបីជាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិ្ចសកលក៏ដោយ ការវិនិយោគទ្រព្យសកម្មថេររបស់ចិនមកកម្ពុជា បានកើនឡើងចំនួន ៦៧% គឺមានទំហំរហូតដល់ ២,​៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ តួលេខនេះ បញ្ជាក់ពីសក្តានុពលដ៏យូរអង្វែងរបស់ប្រទេសជាគោលដៅវិនិយោគដែលនឹងផ្តល់ផលចំណេញបានច្រើនត្រឡប់វិញ។ ដោយមានការជំរុញដោយតម្រូវការអចលនទ្រព្យក្នុងស្រុកដ៏រឹងមាំ ការតាំងពិពណ៌លក់អចលនទ្រព្យក្នុងរាជធានីភ្នំពេញកាលពីខែសីហាឆ្នាំមុន បានទទួលជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបង្កើតការលក់អចលនទ្រព្យបានចំនួន ៣០លានដុល្លារក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ហើយនេះជាតួលេខមួយទៀតបញ្ជាក់ពីភាពទាក់ទាញរបស់កម្ពុជាសម្រាប់អ្នកវិនិយោគដ៏ឆ្លាតវៃ។

ភាពទាក់ទាញរបស់ប្រទេសកម្ពុជាសម្រាប់វិនិយោគិនបរទេសសញ្ជាតិខ្មែរ មិនត្រឹមតែនៅក្នុងការធ្វើដំណើរដោយគ្មានទិដ្ឋាការប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងភាពសម្បូរបែបនៃដីដែលអាចអភិវឌ្ឍបាន និងទិដ្ឋភាពនៃគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធដែលកំពុងមានការផ្លាស់ប្តូរខ្លាំងផងដែរ។ គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលកម្សាន្តឆ្នេរតម្លៃ ១៦ពាន់លានដុល្លារនៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៤ពាន់លានដុល្លារ តភ្ជាប់រវាងរាជធានីភ្នំពេញ និងព្រំដែនថៃ ជាគំរូនៃការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការអភិវឌ្ឍ និងជាពស្តុតាងជាក់ស្តែងនៃឱកាសវិនិយោគក្នុងអចលនទ្រព្យ។

ជាមួយនឹងភាពទាក់ទាញនៃដីដែលអាចអភិវឌ្ឍបានច្រើន និងផលប័ត្រដ៏រស់រវើកនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើន ប្រទេសកម្ពុជាគឺជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានដែលវិនិយោគិនបរទេសសញ្ជាតិខ្មែរអាចធ្វើជាម្ចាស់លើដីបាន ដែលនេះជាចំណុចទាក់ទាញដ៏សំខាន់មួយសម្រាប់អ្នកវិនិយោគដែលចង់បានកំណើនប្រកបដោយនិរន្តរភាព  និងឱកាសរកស៊ីយូរអង្វែងក្នុងស្រុក។ ភាពជោគជ័យរបស់កម្មវិធីសញ្ជាតូបនីយកម្មកម្ពុជា ផ្តោតលើការផ្តល់សិទ្ធិអំណាចដល់ជនបរទេសឱ្យចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា តាមរយៈការទិញដីដែលអនុម័តដោយរដ្ឋាភិបាល។ ឱកាសពិសេសនេះ រួមជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងរីកចម្រើន បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគដែលមានចក្ខុវិស័យស្វែងរកកំណើន និងវិបុលភាព។

គេមើលឃើញថា វិនិយោគិនចិនមានចំនួនច្រើនជាងគេដែលបានទទួលសញ្ជាតិក្នុងកម្មវិធីនេះ ព្រោះចិនបានមើលឃើញច្បាស់ពីសក្តានុពលសម្រាប់កំណើននៅកម្ពុជា ដែលស្រដៀងទៅនឹងការរីកចំរើនផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិនកាលពីបីទសវត្សរ៍មុន។ រហូតមកដល់ពេលនេះ អ្នកវិនិយោគចិនប្រមាណ ៣០០ នាក់បានទទួលសញ្ជាតិកម្ពុជាចាប់តាំងពីឆ្នាំ ២០១៨។

លើសពីកំណើនសេដ្ឋកិច្ចដែលអាចកត់សម្គាល់បាន ការហូរចូលនៃចំណាប់អារម្មណ៍ពីបរទេសបានជំរុញការបង្កើតការងារនៅក្នុងវិស័យសំណង់ ការគ្រប់គ្រងអចលនទ្រព្យ និងវិស័យពាក់ព័ន្ធ និងជួយបង្កើនល្បឿនការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាតាមរយៈគម្រោងដែលធំៗជាច្រើនទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]