សណ្ឋាគារអវកាសដំបូងបង្អស់លើពិភពលោកគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៥

មូលនិធិ The Gateway Foundation កាលពីថ្មីៗនេះ បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការបើកឲ្យដំណើរការសណ្ឋាគារអវកាសដំបូងបំផុតនៅលើពិភពលោក នៅឆ្នាំ ២០២៥ ដែលសណ្ឋាគារនេះគឺនឹងអាចផ្ទុកអ្នកទេសចរបានដល់ទៅ ៤០០ នាក់ នៅដំណាក់កាលដំបូង។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Sun.

យោងតាមប្រភពដដែល គម្រោងនេះគឺមានឈ្មោះថា Von Braun Space Station ដែលប្រើបច្ចេកវិទ្យាដូចគ្នាទៅនឹងបច្ចេកវិទ្យាដែលកំពុងប្រើនៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ (ISS) នាពេលបច្ចុប្បន្ន។

ក្រោយពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងក្លាយជាចំណតអវកាសបែបពាណិជ្ជកម្មដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលនឹងដំណើរការជាសណ្ឋាគារដ៏ប្រណីត ភោជនីយដ្ឋាន បារ សាលប្រគុំតន្រ្តី រោងបញ្ចាំងភាពយន្ត និងបន្ទប់សិក្ខាសាលាអប់រំជាដើម។

សណ្ឋាគារអវកាសនេះ នឹងត្រូវបានសាងសង់ឡើងជារាងរង្វង់កង់ដែលមានអង្កត់ផ្ចិត ១៩០ ម៉ែត្រ។ រង្វង់នេះនឹងវិលហើយបង្កើតជាទំនាញផែនដីសិប្បនិម្មិត ដែលធ្វើឲ្យអ្នកស្នាក់នៅអាចដើរទៅមកបានដូចធម្មតា។

ការស្ថាបនាគម្រោង Von Braun Space Station គឺមានគំនិតផ្ដួចផ្ដើមចេញពីអ្នកវិទ្យាសាស្រ្តរបស់អង្គការណាសា លោក Wernher von Braun ដែលលោកធ្លាប់ជាអ្នកវិទ្យាសាស្ត្ររ៉ុក្កែតកំពូលរបស់ណាស៊ីកាលពីសម័យសង្គ្រាមលោកលើកទី២។

សណ្ឋាគារនេះ មានសរុបចំនួន ២៤ បន្ទប់ ដែលនឹងអាចទទួលភ្ញៀវទេសចរបាន ១០០ នាក់ក្នុងមួយសប្ដាហ៍ក្នុងមួយជើង។

អ្នករចនាគម្រោង លោក Tim Alatorre បានសម្តែងសុទិដ្ឋិនិយមថា យានអវកាសនេះនឹងផ្ដល់បទពិសោធន៍ដែលមិនធ្លាប់មានពីមុនសម្រាប់មនុស្សជាតិ។

លោក Alatorre បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Dezeen ថា៖ «ចំណតអវកាសនេះនឹងក្លាយជាជម្រើសមួយផ្សេងទៀតសម្រាប់វិស្សមកាល ដូចជាការធ្វើដំណើរកម្សាន្តទៅ Disney Land អញ្ចឹង»។

លោកបានបន្ថែមទៀតថា ប្រសិនបើ Von Braun Space Station ដំណើរការទៅបានល្អ មូលនិធិក៏គ្រោងនឹងពង្រីកគម្រោងនេះដើម្បីទទួលបានភ្ញៀងទេសចររហូតដល់ទៅ ១៤០០ នាក់។

គួរបញ្ជាក់ផងដែរថា មូលនិធិ The Gateway Foundation មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍឧស្សាហកម្មសំណង់អវកាសនិងស្ថានីយ៍អវកាសទំនាញផែនដីដំបូងគេលើពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]