សមាគមសាសនាគ្រឹស្ទនឹងជួយកម្ពុជាសង់អគារវះកាត់ព្យាបាលបេះដូង (PCI ) នៅសៀមរាប

សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គ្រោងនឹងសាងសង់អគារវះកាត់ព្យាបាលបេះដូ​ង (PCI ) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ នេះបើតាមជំនួបរវាងលោកស្រី យូ សុភា អភិបាលរងខេត្តសៀ​ម​រាប និងសមាគមនេះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

សមាគមនេះ បានបង្ហាញអំពីគម្រោងសាងសង់អគារវះកាត់ព្យាបាលបេះដូង (PCI ) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៖ សាងសង់អគារ ២ជាន់ បន្ថែមពីលើអគារមជ្ឈមណ្ឌលផ្តល់ឈាម ដែលមានគ្រឹះសម្រាប់សាងសង់ ៣ជាន់ ដោយមានបំពាក់បរិក្ខារទំនើបៗ សម្រាប់ការពិនិត្យសរសៃឈាមបេះដូង និងព្យាបាលសង្គ្រោះបន្ទាន់។

គម្រោងនេះ សមាគម កំពុងដាក់ស្នើសុំការអនុម័តពីប្រធានសមាគម ដែលបច្ចុប្បន្នគម្រោងបានទទួលការអនុម័តពីប្រធានតំបន់អាស៊ីរួចហើយ។

ក្រៅពីនេះ សមាគមសាសនាគ្រឹស្ទនេះ ក៏បានចូលរួមចំណែកក្នុងការសាងសង់អភិវឌ្ឍន៍ខេត្តសៀមរាបផងដែរ រួមមាន៖

១. ការជួយជួសជុលដំបូល និងសាងសង់អគារសិក្សាសរុបចំនួន ១២គម្រោង ក្នុងនោះគម្រោងកំពុងដំណើរការចំនួន ៣គម្រោង រួមទាំងការជួសជុលបន្ទប់ទឹក លាបថ្នាំអគារសិក្សា ឡដុតសំរាម ផ្លូវដើរ ប៉មចម្រោះទឹកស្អាត  និងការផ្គត់អាហាររូបត្ថម្ភដល់គ្រួសារក្រីក្រចំនួន ៥០០គ្រួសារ ក្នុងមួយខែ។

២. អគារមន្ទីរពេទ្យសូទ្រនិគម៖ ជួយដោះស្រាយប្រព័ន្ធបង្ហូរទឹកចេញពីបរិវេណអគារមន្ទីរពេទ្យ និងការដោះស្រាយប្រឡាយបង្ហូរទឹកចេញពីសហគមន៍។ មិនតែប៉ុណ្ណោះ សមាគមក៏បានជួសជុលអគារមន្ទីរពេទ្យចាស់ៗសាងសង់អគារសង្គ្រោះបន្ទាន់ បន្ទប់ពិសោធន៍ និងបន្ទប់វះកាត់ ព្រមទាំងផ្តល់ម៉ាស៊ីនភ្លើងថ្មីសម្រាប់បម្រើការក្នុងមន្ទីរពេទ្យ និងជួសជុស និងរៀបចំបណ្តាញអុកស៊ីសែន។

គួរបញ្ជាក់ថា ថ្មីៗនេះ អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​តម្លៃ ១៩លានដុល្លារ ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានបញ្ចប់ការសាងសង់ ១០០ភាគរយ ហើយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខឆាប់ៗនេះផងដែរ។ (អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]