សាលាក្រុងបើកឱ្យប្រើប្រាស់ផ្លូវថ្មីមួយខ្សែ តភ្ជាប់ពីផ្លូវ ២៨៣ ទំនប់ទួលគោកមកតំបន់បឹងកក់

រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែកញ្ញា កន្លងមកនេះ បានបើកឱ្យប្រើប្រាស់ផ្លូវថ្មីមួយខ្សែ តភ្ជាប់ពីផ្លូវលេខ ២៨៣ ម្ដុំទំនប់ទួលគោក មកតំបន់បឹងកក់ ក្នុងខណ្ឌដូនពេញ។

ផ្លូវថ្មីនេះ ជាផ្លូវអ៊ុតកៅស៊ូ AC ទទឹង ២០ម៉ែត្រ ដែលបានបើកការដ្ឋានស្ថាបនាអស់រយៈពេលប្រមាណជិត១ឆ្នាំ មកហើយ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ក្រោយការបើកដំណើរការ ផ្លូវនេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរនៅដងផ្លូវលេខ៧០ ផ្លូវលេខ ២៧៣(ទំនប់ទួលគោក) និងមហាវិថីសហព័ន្ឋរុស្សី។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងធ្វើការយ៉ាងសកម្មដើម្បីកាត់បន្ថយការស្ទះចរាចរណ៍។

គម្រោងថ្មីៗ រួមមាន ផ្លូវថ្មីមួយខ្សែ ទទឹង ៣០ម៉ែត្រ ចាប់ពីម្ដុំផ្សារទំនើបអេអន ម៉ល សែនសុខ ដល់មហាវិថី ឈ្នះឈ្នះ  ការពង្រីកផ្លូវនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់ភ្លើងស្ដុបក្ដាន់ពីរ ការពង្រីកផ្លូវចំណុចច្រមុះជ្រូកសូគីម៉ិចក្បាលថ្នល់ និងការកែសម្រួលចរាចរណ៍ចំណុចវត្តនាគវ័ន្ន ជាដើម។ (អានបន្ថែម និង បន្ថែម)

- Video Advertisement -