សៀវភៅថ្មីនេះបង្កើតឡើងដើម្បីរិតចំណងមិត្តភាពកម្ពុជាចិនអោយរិតតែរឹងមាំ

កាលពីថ្មីៗនេះ នៅថ្ងៃទី ១១ ខែតុលា សៀវភៅដែលមានឈ្មោះថា គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ និងផលប៉ះពាល់របស់វាដល់ការអភិវឌ្ឍន៍នៅកម្ពុជា ឬ the Belt and Road Initiative and Its Implications for Cambodia’s Development នឹងជួយបង្កើនមិត្តភាពរវាងកម្ពុជា-ចិន។

ថ្លែងនៅក្នុងកម្មវិធីខាងលើ លោក Zuo Wenxing ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានកោតសរសើរដល់ក្រុមអ្នកសរសេរដែលបានធ្វើសៀវភៅនេះឡើង។

លោក Zuo Wenxing បានមានប្រសាសន៍ថា៖ «យើងជឿជាក់ថាសៀវភៅនេះនឹងក្លាយជាបង្អួចថ្មីសម្រាប់ប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីរៀនអំពីគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ ឬ the Belt and Road Initiative(BRI) ហើយនឹងដើរតួនាទីយ៉ាងល្អក្នុងការជំរុញទំនាក់ទំនងរវាងចិននិងកម្ពុជាឱ្យឈានដល់មួយកម្រិតទៀត»។

សៀវភៅនេះត្រូវបានសរសេរដោយក្រុមអ្នកស្រាវជ្រាវជនជាតិខ្មែរមួយក្រុម ហើយត្រូវបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជាមួយដែលមានឈ្មោះថាផ្លូវសូត្រសមុទ្រសតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

សៀវភៅនេះមាន១៩០ទំព័រ ហើយនឹងផ្តោតសំខាន់ទៅលើគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវ៉ាត់ ទៅលើការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។

សៀវភៅនេះ ក៏ផ្តល់នូវយោបល់ផ្សេងៗទៀតទាក់ទងនឹងនយោបាយនិងយុទ្ធសាស្ត្រ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វប្បធម៌សង្គមនិងបរិស្ថាន បើយោងតាមលោក នាក់ ចិន្តារិទ្ធិជាប្រធាននៃមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជាផ្លូវសូត្រសមុទ្រសតវត្សទី២១។

នៅក្នុងសៀវភៅនេះ បានបង្ហាញពីការជួយដល់កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍន៍វិស័យផ្សេងៗគ្នារួមមាន ឧស្សាហូបនីយកម្ម ពាណិជ្ជកម្ម ការវិនិយោគ និងកំណើនទេសចរណ៍។

 

រូបភាពគោលដោយ www.thenational.ae

- Video Advertisement -