ស្ថានីយថាមពលសូឡា ៣គម្រោងទៀត សរុប ១១០មេហ្គាវ៉ាត គ្រោងដាក់ដំណើរការនៅដើមឆ្នាំក្រោយ

ស្ថានីយថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ឬហៅថាថាមពលសូឡា ចំនួន ៣គម្រោង គ្រោងដាក់ដំណើការនៅដើមឆ្នាំក្រោយខណៈបច្ចុប្បន្ន ការសាងសង់គម្រោងទាំងបីនេះ ជារួមបានសម្រេចប្រមាណ៩០% ហើយ។

បើយោងតាម ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល គម្រោងទាំង ៣ នេះ ស្ថិតក្នុងចំណោមគម្រោងថាមពលចំនួន៤ ដែលរដ្ឋាភិបាលបានអនុម័តកាលពីឆ្នាំ២០១៩។

ឯកឧត្តមថ្លែងថា៖ «គម្រោងទាំងអស់ហ្នឹង អនុវត្តន៍សម្រេចបានលើស ៩០% ទាំងអស់ហើយ ហើយតាមគោលដៅ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ គម្រោងទាំងអស់នឹងដាក់ឱ្យដំណើរការ

គម្រោងទាំង ៣ នេះ រួមមាន៖
១) គម្រោងសូឡាអនុភាព២០មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន Green Sustainable Ventures Co Ltd ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង
២) គម្រោងសូឡា អនុភាព៣០មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន Ray Power Supply Co Ltd ស្ថិតនៅស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
៣) គម្រោងសូឡា អនុភាព ៦០មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន Risen Energy Co Ltd ស្ថិតនៅស្រុកថ្មគោល ខេត្តបាត់ដំបង។

គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្ន កម្ពុជាមានរោងចក្រថាមពលសូឡាយ៉ាងហោច ៥ ដែលកំពុងដំណើរភ្ជាប់ចូលបណ្តាញជាតិ គឺស្ថានីយសូឡា ១០មេហ្គាវ៉ាត នៅស្វាយរៀង ៨០មេហ្គាវ៉ាតនៅកំពង់ស្ពឺ ៦០មេហ្គាវ៉ាតនៅកំពង់ឆ្នាំង ៣០មេហ្គាវ៉ាតនៅពោធិ៍សាត់ និង៥មេហ្គាវ៉ាតនៅបាវិត។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]