ស្ពានអាកាសចោមចៅសម្រេចបាន៩០% និងគ្រោងបញ្ចប់នៅខែមីនាឆ្នាំក្រោយ
ការសាងសង់ស្ពានអាកាសចោមចៅ សម្រេចបាន ៩០% បើគិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរនៅខែមីនាឆ្នាំក្រោយ។
លោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជរធានីភ្នំពេញ បានឱ្យដឹងថា ការងារសាងសង់ កំពុងបន្តដើម្បីបញ្ចប់គម្រោង ១០%ទៀត ដែលនៅសល់ ឱ្យចប់តាមផែនការនៅ ខែមីនា ឆ្នាំក្រោយ។
បច្ចុប្បន្ន ក្រុមការងារកំពុងពន្លឿនការងារសាងសង់ ខណៈហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្លូវក្រោមដី បានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន សម្រាប់សម្រួលចរាចរណ៍។
លោក សាំង ពិសិដ្ឋ បញ្ជាក់ថា ទោះបញ្ចប់ខែមីនាឆ្នាំក្រោយក្ដី កាលបរិច្ឆេទនៃការដាក់សម្ពោធនៅមិនទាន់កំណត់នៅឡើយទេ។
ស្ពានអាកាសចោមចៅនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើប្រាស់ថវិកាសាងសង់ប្រមាណ ២២ លានដុល្លារ ហើយនឹងចំណាយពេលសាងសង់រយៈពេល៣០ខែ។ (អានបន្ថែម)
- Video Advertisement -

