ស្រុកក្រគរមានសក្ដានុពល! នឹងក្លាយជាបណ្ដុំរោងចក្រថាមពលស្អាត និងតំបន់សេដ្ឋកិច្ចខ្នាតធំ

ក្រុមហ៊ុនឯកជនគ្រោងនឹងវិនិយោគសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ១៥០MW បន្ថែមទៀត ទៅលើរោងចក្រមានស្រាប់៩០MW នៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

គម្រោងពង្រីកអានុភាព នេះនឹងធ្វើឱ្យស្រុកក្រគរមានថាមពលសូឡាស្អាតគ្មានផ្សែងពុល ដល់ទៅ ២៤០MW ទៅថ្ងៃអនាគត ដែលធំជាងគេនៅប្រទេសកម្ពុជា។

នេះបើតាមការបញ្ជាក់ឱ្យដឹងឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយពលរដ្ឋក្នុងឃុំស្នាអន្សា ស្រុកក្រគរ កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម ថា ក្រុមហ៊ុន SchneiTec Co.,Ltd បានអភិវឌ្ឍស្ថានីយថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងបានបញ្ចេញថាមពលចូលបណ្តាញជាតិរួចមកហើយ ៩០មេកាវ៉ាត់ ហើយក្រុមហ៊ុនកំពុងត្រៀមសាងសង់ និងពង្រីកបន្ថែម។

ទីតាំងបណ្ដុំរោងចក្រថាមពលសូឡានេះ ក៏ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ដែលមានគម្រោងជាច្រើនដូចជា រោងក្រកាត់ដេរ រោងចក្រតម្លើងត្រង់ស្វូរ រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford និង ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន (SAMDACH HUN SEN SPORT CENTER) ជាដើម៕

គួរបញ្ជាក់ថា ទីតាំងរោងចក្រដែលមានស្រាប់បច្ចុប្បន្ននេះ ត្រូវបានសាងសង់នៅលើផ្ទៃដីចំនួន១៣៥ហិកតា ក្រោមទុនវិយោគក្នុងតម្លៃប្រមាណ ២៨លានដុល្លារអាមេរិក។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]