ហ្វីលីពីន​ខិត​កាន់តែ​កៀក​នៃការបង្កើតគម្រោង​ថាមពល​ព្រះអាទិត្យ​ដ៏ធំ​បំផុត​របស់​ពិភពលោក

ក្រុមហ៊ុន Solar Philippines បានដាក់សំណើដើម្បីចុះកិច្ចសន្យានៃគម្រោង ១០ ជីហ្គាវ៉ាត់ដែលជាការគ្រោងទុករបស់ខ្លួន រួមទាំងគម្រោងថាមពលសូឡាធំជាងគេលើពិភពលោកផងដែរ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្វែងរកប្រភពថាមពលដើម្បីឆ្លើយបតទៅនឹងតម្រូវការអគ្គិសនីដែលកំពុងកើនឡើង ស្របពេលប្រទេសនេះ កំពុងងាកចេញពីប្រភពថាមពលដុតធ្យូងថ្ម។

ប្រធានាធិបតីហ្វីលីពីនលោក Leandro Leviste បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រោងចក្រដែលបានគ្រោងទុក នឹងជួយដោះស្រាយការខ្វះខាតថាមពលរបស់ប្រទេស និងជំរុញយ៉ាងខ្លាំងសមត្ថភាពថាមពលពន្លឺព្រះអាទិត្យដែលភ្ជាប់បណ្តាញអគ្គិសនីរបស់ប្រទេសចំនួន ១.១២៧ មេហ្គាវ៉ាត់នៅចុងឆ្នាំ ២០២១ ។ នេះបើយោងតាមកាសែត Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា។

ក្រុមហ៊ុន Solar Philippines កំពុងសាងសង់ថាមពលពន្លឺព្រះអាទិត្យ ៣,៥ ជីហ្គាវ៉ាត់ និងថាមពលថ្ម ៤,៥ ជីហ្គាវ៉ាត់ម៉ោងជាមួយក្រុមហ៊ុនមហាសេដ្ឋី Enrique Razon ដែលបាននិយាយថា គម្រោងនេះនឹងក្លាយជាគម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក ហើយនឹងអនុភាពផ្គត់ផ្គង់ពីរដងនៃថាមពលពន្លឺព្រះអាទិត្យដែលមានស្រាប់នៅហ្វីលីពីន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]