អនាគតរបស់ឧស្សាហកម្មសំណង់នៅកម្ពុជា – សេវាគ្រប់គ្រងថែទាំអគារ
រៀបរៀងដោយ: Daniel Tan នឹង Ngu Kea Yuan
កាលពីមុនការអភិវឌ្ឍន៍ ឬការវិនិយោគអចលនទ្រព្យ ត្រូវបានគេទទួលស្គាល់ថា គ្រាន់តែជាអចលនទ្រព្យមួយដែលត្រូវបានរចនា និងសាងសង់ ហើយលក់ទៅឲ្យអ្នកប្រើប្រាស់ចុងក្រោយជាការស្រេច។ សព្វថ្ងៃនេះ ការគ្រប់គ្រងថែទាំអចលនទ្រព្យ ដែលគេហៅថា ការគ្រប់គ្រងគ្រឿងបរិក្ខាអគារ (Facilities Management) គឺជាសេវាកម្មថ្មីជំនាន់ក្រោយដើម្បីកែលម្អការអភិវឌ្ឍន៍បន្ទាប់ពីសំណង់អគារត្រូវបានបញ្ចប់ការសាងសង់។
ការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)
តាមទ្រឹស្តីលោក Jones (លើកឡើងក្នុងឆ្នាំ២០០៨) បានកំណត់និយមន័យនៅក្នុងគោលការណ៍គ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈ RICS ថា ជាដំណើរការនៃការចាត់ចែងមួយដើម្បីធានាបានតម្លៃដ៏ល្អបំផុតមួយនៃលុយដែលបានវិនិយោគ ដែលវាជួយដល់យុទ្ធសាស្ត្រដែលទាមទារដោយរដ្ឋអំណាចមូលដ្ឋាន។ ផ្នែកនៃយុទ្ធសាស្រ្តនេះរួមមាន គោលការណ៍នៃការគ្រប់គ្រងទ្រព្យសម្បត្តិ សេវាកម្មសាងសង់ និងបច្ចេកវិទ្យាបៃតងជាដើម។ ដូចនេះ វគ្គសិក្សារបស់ RCA នឹងផ្តល់នូវមូលដ្ឋានដើម្បីសម្រេចបាននូវតម្លៃលុយដែលបានវិនិយោគសម្រាប់ទ្រព្យសម្បត្តិ។
ការគ្រប់គ្រងគ្រឿងបរិក្ខាអគារ
តាមទ្រឹស្តីលោក Atkins (លើកឡើងក្នុងឆ្នាំ២០០៩) បានកំណត់និយមន័យ ការគ្រប់គ្រងគ្រឿងបរិក្ខាអគារ (Facilities Management) ថាជាវិធីសាស្ដ្ររួមមួយ សម្រាប់ដំណើរការប្រតិបត្តិការថែរក្សា ការកែលម្អ និងសម្របសម្រួលអគារ និងហេដ្ឋារចនាសម្ព័ន្ធនៃអង្គភាពមួយ ដើម្បីបង្កើតបរិយាកាសដែលគាំទ្រយ៉ាងខ្លាំងដល់គោលបំណងចម្បងរបស់អង្គភាពនោះ។ ជាគោលការណ៍ ការជួសជុលកែលម្អ និងការអនុវត្តប្រកបដោយនិរន្តភាព នឹងក្លាយជាស្នូលគំរូនៅក្នុងវគ្គសិក្សាមូលដ្ឋាននៃការគ្រប់គ្រងគ្រឿងបរិក្ខាអគារ (Facilities Management) ។ វាសង្កត់ធ្ងន់លើការថែទាំ ការជួសជុលកែលម្អអគារចាស់ និងការបង្កើតបរិយាកាសប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយរបស់យើង។
បច្ចេកវិទ្យាសាងសង់
ការសាងសង់ផ្ទះធម្មតាអាចត្រូវការត្រឹមទំរង់ធម្មតាដូចជា បេតុង ឥដ្ឋ ការលាបព័ណ៌ ។ល។ ប៉ុន្តែសម្រាប់អគារខ្ពស់ បៃតង និងអគារប្រកបដោយនិរន្តរភាព តម្រូវឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការថែទាំយូរអង្វែងដើម្បីទ្រទ្រង់ ឬបង្កើនតម្លៃរបស់អគារ។ ម៉្យាងទៀត សុវត្ថិភាពសម្រាប់ការដ្ឋានសាងសង់ និងការថែទាំសំណង់ក្រោយពេលបញ្ចប់ការសាងសង់ គឺត្រូវការការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ដើម្បីឲ្យការខូចខាតមានតិចតួចបំផុតរហូតដល់សូន្យ។
លទ្ធកម្ម
អ្នកគ្រប់គ្រងសម្ភារបរិក្ខារ ឬអ្នកគ្រប់គ្រងអចលនទ្រព្យ នឹងមិនតែងតាំងក្រុមអនាមិកដើម្បីជួសជុលកែលម្អ ឬថែរក្សាអគារនោះទេ។ វាមិនមែនជាលក្ខណះប្រព័ន្ធ និងមានក្រមសីលធម៌នោះទេ ក្នុងការគ្រប់គ្រងអគារ ហាក់បីដូចជា អគារនឹងត្រូវបានថែរក្សានៅពេលដែលវាឈឺ។ សម្រាប់ការពារឲ្យល្អប្រសើរ កិច្ចសន្យាត្រូវបានប្រគល់ដោយតម្លាភាព ដល់អ្នកផ្គត់ផ្គង់សេវា ដូចជាក្រុមហ៊ុនសន្តិសុខ អ្នកផ្គត់ផ្គង់សម្ភារ និងអ្នកម៉ៅការបន្ត ដែលអ្នកទាំងនោះសម្រេចបានតម្រូវការទាំង ៣ ជាសំខាន់គឺ ពេលវេលា តម្លៃ និងគុណភាព ដូច្នេះអ្នកជួលអាចស្នាក់នៅប្រកបដោយភាពងាយស្រួលនៅក្នុងលំនៅដ្ឋាន អគារពាណិជ្ជកម្ម ឬសណ្ឋាគារជាដើម។ ទោះជា ការរចនា និងការសាងសង់បែបប្រពៃណីក្តី ឬការគ្រប់គ្រងលទ្ធកម្ម ទាំងពីរនេះគឺត្រូវជ្រើសរើសដើម្បីតែងតាំងអ្នកម៉ៅការទទួលខុសត្រូវបន្តសម្រាប់ការងារជាក់លាក់។
RCI- បរិញ្ញបត្ររងផ្នែកគ្រប់គ្រងគ្រឿងបរិក្ខាអគារ
វិទ្យាស្ថានរ៉ូយ៉ាល់ឆាតធឺ (RCI) គឺកំពុងផ្តល់ឱកាស ដើម្បីផ្តល់ជូនអ្នកអានរបស់យើងដែលចង់ស្វែងយល់បន្ថែមអំពីវគ្គសិក្សានេះអាចមកសាកសួរព័ត៌មាននៅ RCI ជាន់ទី ១ ក្នុងផ្សារស្ទឹងមានជ័យថ្មី។ អ្នកទាំងគ្នា អាចជួបយើងដើម្បីស្វែងយល់បន្ថែមអំពីរចនាសម្ព័ន្ធវគ្គសិក្សា កម្មវិធីសិក្សា និងទស្សនវិស័យសម្រាប់មុខរបរទាក់ទងនិងវគ្គសិក្សា ការគ្រប់គ្រងគ្រឿងបរិក្ខាអគារ (Facilities Management)។
ឯកសារយោង៖
Jones, Keith et. al. (2008), RICS Public Sector Asset Management Guidelines – A guide to best practice, Royal Institute of Chartered Surveyors, UK
Atkin, Brian and Brooks, Adrian (2009), Total Facilities Management, 3rd Edition, Wiley Blackwell, UK.
- Video Advertisement -