អាជ្ញាធរខេត្តកណ្តាលបង្កើតក្រុមការងារពិសេស គ្រប់គ្រងកាកសំណល់ទូទាំងខេត្ត

រដ្ឋបាលខេត្តកណ្តាល បានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីពង្រឹងការងារគ្រប់គ្រងសំរាម កាកសំណល់រឹង និងយុទ្ធនាការណ៍សហគមន៍ស្អាត-បៃតង នៅទូទាំងខេត្ត។

បើតាមសេចក្តីណែនាំលេខ០៣៩ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ គណៈកម្មការ មានចំនួនសរុបទាំងអស់១៤ រូប ដែលមានអភិបាលក្រុង ឬស្រុក ជាប្រធាន។

គណៈកម្មការនេះ មានតួនាទីក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត សណ្តាប់ធ្នាប់ ទីលានចាក់សំរាម អប់រំ ផ្សព្វផ្សាយក្នុងការទុកដាក់សំរាមកាកសំណល់រឹងឱ្យបានត្រឹមត្រូវជានិច្ច។

ដោយឡែក អនុគណៈកម្មការ មានចំនួនសរុបទាំងអស់៩ រូប ដែលមានមេឃុំ ឬចៅសង្កាត់ជាប្រធាន។

អនុគណៈកម្មការនេះ មានតួនាទីចាត់វិធានការលុបបំបាត់ការបោះចោលកាកសំណល់តាមទីសាធារណៈ និងជំរុញ ដឹកនាំប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា តាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន ការទុកដាក់សំរាមមិនត្រឹមត្រូវ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ២លានរៀល ឬការពិន័យជាអន្តរការណ៍ផ្សេងៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]