អាឡឺម៉ង់បង្វឹកសុខនហិតរកហានិភ័យក្នុងការដ្ឋានសំណង់នានានៅតំបន់ដាច់ស្រយាល
ក្រៅពីដើម្បីហិតរកមីន សុខនកំពុងត្រូវបានបង្វឹកបង្រៀនឱ្យចេះហិតរកហានិភ័យពីសត្វព្រៃ និងវត្ថុនានា នៅតាមការដ្ឋានសំណង់ធំៗនៅតំបន់ដាច់ស្រយាលផងដែរ ដែលជាផ្នែកមួយនៃការពន្លឿនគម្រោងសាងសង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nature World News។
គម្រោងប្រើសុខន ដើម្បីស្រាវជ្រាវ រកសត្វមានជីវិត នៅតាមការដ្ឋានសំណង់នេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនរថភ្លើង Deutsche Bahn (DB) នៃប្រទេសអាឡឺម៉ង់។
ក្រុមហ៊ុន និយាយថា៖ «ដូចដែលយើងដឹងស្រាប់ហើយថា ជាទូទៅមនុស្សគឺត្រូវតែជាអ្នកទទួលខុសត្រូវលើការស្វែងរកសត្វមានជីវិតក្នុងការដ្ឋានសំណង់ ក៏ដូចជាបំលាស់ទីសត្វទាំងនោះទៅកន្លែងមានសុវត្ថិភាព»។
ក្រុមហ៊ុនបញ្ជាក់ទៀតថា គម្រោងហ្វឹកហាត់នេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។
- Video Advertisement -

