អឺរ៉ុបគ្រោងសង់បំពង់បង្ហូរឧស្ម័នអ៊ីដ្រូហ្សែនខា្នតធំ ប្រើជំនួសថាមពលប្រេងពីរុស្សី

អាល្លឺម៉ង់ និងន័រវេសកំពុងត្រៀមចង់សាងសង់បំពង់បង្ហូរអ៊ីដ្រូសែនតភ្ជាប់ប្រទេសទាំង២ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ថាមពលប្រេងពីរុស្ស៊ី។ នេះបើតាមការរាយការណ៍របស់ Bloomberg កាលពីថ្មីៗនេះ។

ប្រទេសទាំង២ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ កាលពីខែមុន ដោយយល់ព្រមលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រការនាំចេញអ៊ីដ្រូសែនពីប្រទេសន័រវេសទៅកាន់ប្រទេសអាល្លឺម៉ង់។

ការសិក្សាលទ្ធភាពលើគម្រោងនេះ គ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។

អាល្លឺម៉ង់ និងន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍន៍ប្រភពថាមពលជំនួសប្រេងរបស់រុស្ស៊ី ដូច្នេះការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពលថ្មីគឺចាំបាច់ណាស់»។

គួរបញ្ជាក់ថា ឧស្ម័នជាងពាក់កណ្តាល ធ្យូងថ្មពាក់កណ្តាល និង១/៣ នៃប្រេង ប្រើក្នុងប្រទេសអាល្លឹម៉ង់ គឺនាំចូលពីរុស្ស៊ី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]