អូស្ត្រាលីជួយកម្ពុជារៀបចំគោលនយោបាយគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់

ស្ថានទូតអូស្ត្រាលី ជួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសេចក្តីព្រាង​គោលនយោបាយ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះទឹកកកខ្វក់ ដោយផ្តោចសំខាន់ដល់ការលើកកម្ពស់អនាម័យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមកិច្ចប្រជុំកាលពី​ថ្ងៃទី​១៨​ ខែវិច្ឆិកា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ ស្ថានទូតអូស្ត្រាលី នឹងជួយកម្ពុជារៀបចំសិក្ខាសាលាស្តីពីការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និង​ការ​អនុវត្តល្អៗទាក់ទងនឹងការគ្រប់គ្រងទឹកកខ្វក់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ​២០២២។

សិក្ខាសាលានេះ នឹងពិភាក្សាលើគោលនយោបាយលម្អិតជាយុទ្ធសាស្ត្រ និងផែនការសកម្មភាពលើការ​គ្រប់គ្រង​ប្រព័ន្ធ​​​ទឹកកខ្វក់ ដោយផ្អែក​លើគោលនយោបាយគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ជាមូលដ្ឋាន ដែលបានឯកភាពរួ​ចមក​ហើយ​។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរលើសេចក្តីព្រាងស្តីពីយថាប្រភេទទូទៅនៃប្រព័ន្ធលូ (General Specif​i​c​​ation of Sewerage System) និងគោលការណ៍ណែនាំជាតិស្តីពីផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​សំណ​ល់​ភក់​តា​មបែបធម្មជាតិ (FSTP) ក្រោមកិច្ចសហការពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

កាលពីកន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏ធ្លាប់បានជួយរៀបចំសេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រព័ន្ធ​​ទឹកកខ្វក់នៅកម្ពុជា ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន​​​​ ហើយបានប្រគល់សេចក្តីព្រាងនេះ តាំងតែ​ពីថ្ងៃ​ទី​១៦ ខែឧសភា មកម្ល៉េះ។ (អានបន្ថែម)

- Video Advertisement -