អូស្ត្រាលីនឹងជួយពង្រឹងវិស័យសុវត្ថិភាពសំណង់នៅកម្ពុជា

រដ្ឋាភិបាលអូស្ត្រាលី បេជ្ញានឹងជួយពង្រឹងវិស័យសុវត្ថិភាពសំណង់នៅកម្ពុជា ដោយនឹងបញ្ជូនមន្ត្រីពាក់ព័ន្ធចំនួន ២១ នាក់ ទៅសិក្សាបន្ថែមទាក់ទងនឹងស្តង់ដាសុវត្ថិភាពសំណង់ នៅប្រទេសប្រទេសអូស្ត្រាលី នៅខែមីនាខាងមុខនេះ។

រដ្ឋាភិបាលអូស្ត្រាលី បានឱ្យដឹងដូច្នេះក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៧ កុម្ភៈ កន្លងទៅនេះ។

ក្នុងជំនួបនេះ ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានលើកឡើងថា រដ្ឋាភិបាលអូស្រ្តាលីតែងតែគាំទ្រលើវិស័យសំណង់ ជាពិសេសទាក់ទងនឹងសុវត្ថិភាព ជានិច្ចកន្លងមក ឧទាហរណ៍ដូចជាការបញ្ជូនសិក្ខាកាមទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីទទួលការបណ្តុះបណ្តាលដើម្បីទទួលបានការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងវិស័យសុវត្ថិភាពសំណង់នេះ ជាដើម។

សម្រាប់សិក្ខាកាមដែលនឹងត្រូវបានទៅសិក្សាបន្ថែមនៅប្រទេសអូស្ត្រាលីនៅខែមីនា ខាងមុខនេះ រួមមាន មន្ត្រីរាជការពីក្រសួងរៀបចំដែនដី ចំនួន ១១នាក់ ព្រមទាំងសិក្ខាកាមពីស្ថាប័ន ដែលជាប់ពាក់ព័ន្ធមួយចំនួន ដូចជាក្រសួងបរិស្ថាន ក៏ដូចជាមន្រ្តីអង្គការក្រៅរដ្ឋាភិបាល សរុប ២១នាក់។

សិក្ខាកាមនឹងទៅសិក្សានៅឯសាកលវិទ្យាល័យ The University of Queensland ប្រទេសអូស្ត្រាលី ពីថ្ងៃទី២ ដល់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ។

លើសពីនេះ ការបញ្ជួនមន្ត្រីកម្ពុជាទៅសិក្សាពីសុវត្ថិភាពសំណង់នេះ ក៏ជាការឆ្លើយតបទៅនឹង ភាពកង្វះខាតស្តង់ដាក្នុងវិស័យនេះនៅក្នុងប្រទេស។

ជាក់ស្ដែង កន្លងមក មានករណីរលំអគារសរុបដល់ទៅ ៣ ករណី រួមមាន ករណីបាក់អគារកំពស់ ៧ ជាន់ខេត្តកែប បណ្ដាលបាត់បង់ជីវិត ៣៦ នាក់ របួស២៣នាក់ កាលពីដើមឆ្នាំ ២០២០ នេះ ករណីរលំអគារការដ្ឋានសាងសង់សាលាធម្មសភានៅខេត្តសៀមរាប ដែលធ្វើឱ្យបាត់បង់ជិវិត៣នាក់ និងរបួស១៦នាក់ កាលពីចុងឆ្នាំ២០១៩ និង ករណីរលំអគារគ្រោងដែកកំពស់ ៧ជាន់ របស់ជនជាតិចិន នៅខេត្តព្រះសីហនុដែលបណ្ដាលឱ្យស្លាប់មនុស្ស ២៦នាក់ របួស ២៨នាក់ ខែមិថុនា ឆ្នាំ ២០១៩។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]