អំឡុង៨ខែនៃឆ្នាំ២០២១ កំពង់ផែភ្នំពេញរកចំណូលបានជាង ១៩លានដុល្លារ កើនឡើង១១%

នៅក្នុងរយៈពេល ៨ខែ ដំបូងនៃឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ បានរកចំណូលក្រោយសវនកម្មសរុបបានចំនួន ១៩លានដុល្លារ ដែលកើនឡើង ១១% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។

របាយការណ៍ពីកំពង់ផែស្វយ័តភ្នំពេញ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា បង្ហាញថា ចំណូលពីប្រតិបត្តិការផែមានចំនួន ១៥,៣លានដុល្លារ ចំណូលពីអាជ្ញាធរផែ ២,៤លានដុល្លារ ចំណូលពីសេវាកម្មផ្សេងៗ ០,១៥៥លានដុល្លារ និងចំណូលផ្សេងៗ ១,៦លានដុល្លារ។

ទន្ទឹមនឹងនេះ កំពង់ផែស្វយ័តភ្នំពេញ បញ្ជាក់ថា ក្នុងខែសីហាត្រឹម ១ខែគត់ ចំណូលសរុបមានដល់ទៅ ២,៨លានដុល្លារ ដែលមានកំណើន ១៧%។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងភ្នំពេញ រកចំណូលសរុបបាន ២៩,៤ដុល្លារ ធ្លាក់ចុះ៦% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានចំណូលចំនួន ៣១,៣ដុល្លារ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]