អ្នកស្រាវជ្រាវសិង្ហបុរីបង្កើតថ្នាំលាបការពារសំណង់ផ្ទះឈើ ឱ្យភ្លើងដុតមិនឆេះ
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nanyang Technological University (NTU) ក្នុងប្រទេសសិង្ហបុរី (NTU Singapore) បានបង្កើតថ្នាំលាបការពារឈើ ពីការឆាប់ឆេះដោយអគ្គិភ័យ។
ថ្នាំការពារនេះមានកម្រាស់ត្រឹមតែ 0.075 មីលីម៉ែត្រប៉ុណ្ណោះ ហើយគ្មានពណ៌ និងមើលមិនឃើញដោយភ្នែកទទេរ ដូច្នេះឈើនៅតែរក្សាភាពស្អាតដូចដើមក្រោយលាបរួច។
នៅពេលថ្នាំនេះ ប៉ះនឹងភ្លើង ឬអគ្គិភ័យ ថ្នាំស្រទាប់ការនេះនឹងប្រែទៅជាធ្យូងក្រាស់ ដែលដើរតួជាអ៊ីសូឡង់ការពារមិនឱ្យភ្លើងចេះដល់សាច់ឈើ។ ថ្នាំការពារ ក៏បានឆ្លងកាត់ការធ្វើតេស្តស្តង់ដារឧស្សាហកម្មជាមួយនឹងភ្លើងក្ដៅខ្លាំងបំផុតរួចមកហើយដែរ។
លោក Aravind Dasari សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ NTU Singapore បាននិយាយថា សំណង់ឈើភាគច្រើន គឺងាយនឹងឆេះ ដែលជាហានិភ័យដ៏ធំបំផុតមួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធធ្វើពីឈើ។
ដូច្នេះការច្នៃប្រឌិតថ្នាំកូតការពារភ្លើង គឺជារបកគំហើញដ៏សំខាន់មួយ ក្នុងការជួយការពារការខូចខាតពីគ្រោះអគ្គិភ័យដែលមិនរំពឹងទុក។
គួរបញ្ជាក់ថា NTU កំពុងធ្វើការជាមួយក្រុមហ៊ុននានា ដើម្បីផ្តល់អាជ្ញាប័ណ្ណផលិតផល និងសាកល្បងប្រសិទ្ធភាពរបកគំហើញនេះបន្ដទៀត។

