១១ខែ នៃឆ្នាំ២០២១នេះ កម្ពុជាផលិតស៊ីម៉ងត៍ក្នុងស្រុកបានដល់ ៨លានតោន

ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ រោងចក្រផលិតស៊ីម៉ងត៍ទាំង ៥ក្នុងស្រុក ផលិតស៊ីម៉ងត៍បានបរិមាណ ៧,៩លានតោន ដែលបរិមាណនេះ គឺប្រហាក់ប្រហែលនឹងផលិតកម្មកាលពីឆ្នាំ២០២០។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៧ ខែធ្នូនេះ ថា៖ «ខែ១ ដល់ខែ១១ ឆ្នាំ២០២១នេះ គឺយើងអត់មានចុះទេ គឺយើងនៅដដែល វាមិនកើន តែយើងបានដដែល គឺ ៧.៩៨៩.៨៦៤តោន សម្រាប់ក្រុមហ៊ុនទាំង៥»។

យ៉ាងណាក្ដី លោក ពុត ចន្តារិទ្ធ រំពឹងថា ឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចកើនឡើង នឹងជួយជំរុញវិស័យសំណង់កើនឡើងតាមគម្រោងវិនិយោគ ហើយការផលិតស៊ីម៉ងត៍ក៏អាចនឹងកើនឡើងតាមដែរ។

បច្ចុប្បន្ននេះកម្ពុជាមាន ក្រុមហ៊ុនផលិតស៊ីម៉ងត៍ចំនួន៥ រួមមានក្រុមហ៊ុនកំពតស៊ីមេន, ក្រុមហ៊ុនជីបម៉ុង, អ៊ិនស៊ីស៊ីមេន ខបភើរេសិន, ក្រុមហ៊ុនស៊ីម៉ងត ចក្រីទីង, ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន និងក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]